ក្រុមហ៊ុន ខេអេច លែន បានទិញគ្រឿងចក្របន្ថែមទៀតដើម្បីអភិវឌ្ឍគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច គម្រោងក្រុងថ្មីដីមាសសំរោងលើ និងគម្រោងបន្តបន្ទាប់ទៀតរបស់ខ្លួន

0

ដោយ៖ សហការី

ភ្នំពេញ៖ ដើម្បី​ពង្រឹងគុណភាព​នៃ​ការ​បម្រើ​សេវាកម្ម​ដល់​អតិថិជន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ក៏​ដូច​ជា​ត្រៀមខ្លួន​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ ស្រប​ពេល​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​ងើបឡើង​ខ្លាំង​នោះ​ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ ខេអេច លែន បោះទុនទិញគ្រឿងចក្រ ក្នុងគោលបំណងបម្រើដល់ការអភិវឌ្ឍក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច គម្រោងក្រុងថ្មីដីមាសសំរោងលើ និងគម្រោងបន្តបន្ទាប់ទៀតរបស់ខ្លួន។

គ្រឿងចក្រទាំង៣គ្រឿង ដែលក្រុមហ៊ុនបានទិញរួមមាន ប៊ុល ឡានទឹក ឡានប៊ែន២៥តោន ជាគ្រឿងចក្រដែលមានសម្ថភាពខ្ពស់ម៉ាក CAT ដែលជាម៉ាកល្បី និងឈានមុខគេផ្នែកគ្រឿងចក្រទូទាំងពិភពលោក។

ការបោះទុនវិនិយោគនៅពាក់កណ្តាលឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបំពេញតម្រូវការក្នុងការពង្រឹងគុណភាព នៃការសាងសង់ និងការអភិវឌ្ឍក្នុងគម្រោងទាំងមូល ប្រកបដោយគុណភាពខ្ពស់ និងបង្កើនទំនុកចិត្តជូនអតិថិជនរបស់ខ្លួន។

ក្រុមហ៊ុន ខេអេច លែន បានទទួលជោគជ័យក្នុងការអភិវឌ្ឍគម្រោងអចលទ្រព្យរបស់ខ្លួនជាច្រើនគម្រោងរួចមកហើយ ដែលសព្វថ្ងៃនេះគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចរបស់ក្រុមក្រុមហ៊ុន ខេអេច លែន ស្ថិតនៅឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានសន្ទុះការអភិវឌ្ឍយ៉ាងសន្ធឹកសន្ធាប់ដែលគម្រោងទាំងមូលមានទំហំរហូតទៅដល់១០០ហិកតា ដែលជាប្រភេទគម្រោងអភិវឌ្ឍន៍បែបកូនកាត់ រួមមាន ដីឡូតិ៏ ផ្ទះអាជីវកម្ម វីឡាទោល វីឡាភ្លោះ និងវីឡាកូនកាត់។ ហើយក្នុងគម្រោង ក៏មានការរៀបចំតំបន់ពាណិជ្ជកម្មទាំង១០ និងមានផ្សារភ្នំតូចនៅក្នុងគម្រោងផ្ទាល់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here