តើនិយ័តករបរធនបាលកិច្ចដើរតួនាទីដូចម្តេចក្នុងការទាក់ទាញ វិនិយោគិនបរទេស

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ និយ័តករបរធនបាលកិច្ច ជាស្ថាប័នថ្មីមួយដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស ពិសេ​សលើវិស័យអចលនទ្រព្យ។

លោកសុខ រ៉ាអគ្គនាយកនិយ័តករបរធនបាលកិច្ចបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា និយ័តករបរធនបាលកិច្ច ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ហើយត្រូវបានបង្កើតឡើងក្រោមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលត្រូវបានប្រកាស ដាក់ឱ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០២១។  ​

រហូតមកដល់បច្ចុប្បន្ន មានបរធនបាលកិច្ចចំនួន៥២ ទទួលបានការចុះបញ្ចីជាមួយ និយ័តករបរធនបាលកិច្ច។

លោកសុខ​ រ៉ាបានបន្តថា ក្នុងចំណោមនោះ ក្រុមហ៊ុនហ្សីលាន ត្រាស់ ម.ក ដែលទើបទទួលបាន វិញ្ញាបនបត្រចុះបញ្ជី​ជាប្រតិបត្តិករបរធនបាល នៃ​គម្រោងវិនិយោគ​រួម នឹងផ្តល់សេវាកម្មសំខាន់ៗ មានដូចជា​ សេវាបរធនបាលពាណិជ្ជកម្ម ក្នុងការថែរក្សា គ្រប់គ្រង ក៏ដូចជាធ្វើជាតំណាង នៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ លើទ្រព្យសម្បត្តិបរធនវិនិយោគ ក្នុងគម្រោងវិនិយោគរួម។​

លោកបន្តថា បន្ថែមលើនេះ ក្រុមហ៊ុន ផ្តល់សេវាបរធនបាលកិច្ច​បុគ្គល ដែលជាសេវាផ្តល់លើការឈរឈ្មោះ ជាកម្មសិទ្ធិករឱ្យជនបរទេស ដែលចង់ទិញអចលនទ្រព្យ ដូចជាដីធ្លី និងផ្ទះ ដោយអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here