ដោយ: លាងហួរ
ហាណូយ: នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chính បានអំពាវនាវឱ្យពន្លឿន គម្រោងផ្លូវដឹកជញ្ជូនសំខាន់ៗ ខណៈដែលលោកធ្វើជាប្រធានកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការដឹកនាំរដ្ឋ។
ក្នុងសុន្ទរកថារបស់លោក នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គឺជារបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំងបី ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាឧបសគ្គចម្បងរបស់ប្រទេស។
-->
លោកបានកត់សម្គាល់ថា ប្រទេសវៀតណាមមានគោលបំណងសាងសង់ផ្លូវល្បឿនលឿន យ៉ាងហោចណាស់៥០០០គីឡូម៉ែត្រ នៅឆ្នាំ២០៣០ដែលរួមចំណែកដល់ការសម្រេចគោលដៅ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

លោកបានលើកឡើងពីចំណុចខ្សោយ និងចំណុចខ្វះខាតក្នុងការបែងចែកធនធាន សម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូន ដោយលោកមានប្រសា សន៍ថា វិស័យដឹកជញ្ជូនមិនបានសម្រេចគោលដៅ ដែលបានកំណត់ ជាពិសេសគម្រោងផ្លូវល្បឿនលឿន។ គម្រោងជាច្រើន មិនទាន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសនៅតាមទីក្រុងធំៗ។
លោកបានថ្លែងដោយសង្កត់ធ្ងន់ លើតម្រូវការក្នុងការដោះស្រាយភាពទន់ខ្សោយ ក្នុងពេលអនុវត្តគម្រោងឱ្យបានឆាប់។
ប្រមុខរដ្ឋាភិបាលបានបញ្ជាឱ្យសមាជិក នៃគណៈកម្មាធិការដឹកនាំលើកកម្ពស់ស្មារតី នៃការទទួលខុសត្រូវ ក្នុងការអនុវត្តភារកិច្ចដែលបានកំណត់របស់ពួកគេ អនុលោមតាមវិមជ្ឈការ កំណត់បញ្ហានៅក្នុងគម្រោងយ៉ាងច្បាស់ និងស្នើដំណោះស្រាយ ដើម្បីពន្លឿនដំណើរការនៃគម្រោង៕
