លោកឧកញ៉ានួន រិទ្ឋីលើកឡើងពីចំណុចសំខាន់ចំនួន៤ ប៉ះពាល់ដល់តម្លៃ និងជះឥទ្ធិពលដល់ការលក់អចលនវត្ថុ

0

 ដោយៈ គង់ សិរីជេស៊ីកា

ភ្នំពេញៈ ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដ១៩ បានរុញច្រានឲ្យមនុស្សជាច្រើន ធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេច ប្រកាសលក់ទ្រព្យសម្បត្តិ ព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាបជាងទីផ្សារផងដែរ។

ជាក់ស្ដែង កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ននេះ ចំនួននៃការប្រកាសលក់អចលនវត្ថុ មានចំនួនកើនឡើងខ្លាំងជាងធម្មតា ធៀបទៅនឹងអត្រាដែលមានជារៀងរាល់ឆ្នាំ ប៉ុន្តែមិនអាចនិយាយបានទេថា ការប្រកាសលក់ទាំងអស់នោះ សុទ្ធតែអាចលក់ចេញ និងទទួលបានតម្លៃដូចការគ្រោងទុកនោះទេ។

តាមរយៈការកត់ត្រានៅក្នុងតម្រាទិញ- លក់អចលនទ្រព្យមានប្រសិទ្ធភាពខ្ពស់បានបញ្ជាក់ថា ការលក់អចលនវត្ថុ ដែលអាចទទួលបានតម្លៃថ្លៃលើទីផ្សារ ឬទាបជាងទីផ្សារ គឺអាស្រ័យទៅលើកត្តាសំខាន់ៗចំនួន៤ ដែលម្ចាស់អចលនវត្ថុ ប្រកាសលក់ត្រូវស្វែងយល់ឲ្យបានច្បាស់។ ចំណុចសំខាន់ទាំង៤នោះរួមមានដូចជា ៖

១.អាយុកាល

រូបរាងពណ៌សម្បុរនៃតួរអគាររបស់អ្នក ប្រៀបដូចពេលដែលអ្នកទៅជួបមនុស្សថ្មីជាលើកដំបូង ដែលគួរចាប់អារម្មណ៍ ឬគ្មានការចាប់អារម្មណ៍ ( Frist Impression) ដូចនេះ វាមានសារៈសំខាន់ណាស់ ក្នុងការចរចាត   ម្លៃ។ កញ្ចក់ទ្វារប្រេះស្រាំ បង្អួចចាស់ ជញ្ជាំងផ្ទះមានស្នាមស្លែជាដើម វានឹងអាចប្រាប់ពីអាយុកាលរបស់អគារអ្នក ទៅកាន់អតិថិជនជាក់ជាមិនខាន។

២.ការជួសជុល និងរចនាឡើងវិញ

ការឌីសាញ ឬរចនាផ្នែកខាងក្នុងនៃអគារ ក៏ជាកូនសោរមួយដ៏សំខាន់ផងដែរ ដែលម្ចាស់សំណង់ ឬម្ចាស់អគារគួរតែពិចារណា ពីព្រោះថាវាអាចបញ្ជាក់ពីបរិយាកាស ដែលមានតម្លៃសម្រាប់អ្នករស់នៅ ដូចនេះច្បាស់ណាស់ វានឹងជះឥទ្ធិពលខ្លាំងដូចគ្នាជាមិនខាន សម្រាប់ការផ្តល់នូវទំហំនៃតម្លៃចរចា។

៣.កេរ្តិ៍ឈ្មោះក្រុមហ៊ុនសាងសង់

តើអចលនវត្ថុរបស់អ្នក ត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុនណា និងអ្នកម៉ៅការណាមួយ។ កេរ្តិ៍ឈ្មោះក្រុមហ៊ុនសាងសង់ ក៏ជាកម្រិតនៃទំនុកចិត្តរបស់ពួកគេ ដែលវានឹងមានឥទ្ធិពលមកលើ តម្លៃអចលនវត្ថុរបស់អ្នកមានផលប៉ះពាល់ដូចគ្នា។

៤.ទីតាំង

បញ្ហាទាំង៣ចំណុចខាងលើនេះ ទោះជាបានប៉ះពាល់តិច ឬច្រើនក្តីទៅលើតម្លៃអចលនវត្ថុរបស់អ្នក ប៉ុន្តែបើទីតាំងរបស់អ្នក នៅតែមិនទាន់មានមនុស្សមករស់នៅច្រើន ឬមានសកម្មភាពពាណិជ្ជកម្មច្រើនទេនោះ ប្រាកដណាស់ថាតម្លៃរបស់វា ក៏នឹងមិនងាយលក់ចេញបានខ្ពស់ ដូចការគ្រោងទុករបស់អ្នកនោះដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here