ដោយ: សហសេវិក
អន្តរជាតិ: ការអភិវឌ្ឍផែនការមេនៅជុំវិញពិភពលោក បានបង្កើតនូវរបៀបរស់នៅកាន់តែមានផាសុកភាព និងភាពទំនើប។ គម្រោងអភិវឌ្ឍជាច្រើនកំពុងជំរុញនគរូបនីយកម្ម ព្រមទាំងលើកកម្ពស់ការតភ្ជាប់ ដែលជួយសម្រួលដល់ការរស់នៅក្នុងទីក្រុង។
ខាងក្រោមនេះជាគម្រោងអភិវឌ្ឍធំៗចំនួន៣ ដែលបានផ្លាស់ប្តូរមុខមាត់ទីក្រុងមួយចំនួនលើពិភពលោក៖
ទី១: គម្រោង Gamuda Cove
គម្រោង Gamuda Cove ជាគម្រោងលេចធ្លោមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Gamuda Land។ ចាប់តាំងពីបើកសម្ពោធអចលនទ្រព្យក្នុងឆ្នាំ២០១៨ មក គម្រោងនេះបានក្លាយទៅជាសហគមន៍ដ៏រីកចម្រើនមួយ ដោយអ្នកអភិវឌ្ឍន៍បានប្រគល់ផ្ទះជាង២.០០០យូនីតជូនអតិថិជន។
-->
 
 
គម្រោងនេះស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រ ដែលមានចម្ងាយ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ និងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីក្រុង Cyberjaya ដែលជាតំបន់សួនបច្ចេកវិទ្យាវិទ្យាសាស្ត្រ «Silicon Valley» របស់ប្រទេសម៉ាឡេស៊ី និងទីក្រុង Putrajaya។

ទី២ : គម្រោង Gading Serpong
គម្រោង Gading Serpong ជាតំបន់ទីក្រុងដ៏ធំមួយ ដែលសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឥណ្ឌូនេស៊ី Paramount Land។ គម្រោងនេះមានចម្ងាយប្រហែល២១គីឡូម៉ែត្រនៅភាគខាងលិចនៃតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ទីក្រុងហ្សាការតា។
គម្រោងលាតសន្ធឹងលើផ្ទៃដីទំហំ១.២០០ហិកតានេះ ជាគម្រោងរៀបចំផែនការទីក្រុងប្រកបដោយមហិច្ឆតាខ្ពស់បំផុតមួយនៅប្រទេសឥណ្ឌូនេស៊ី ដោយរួមបញ្ចូលគ្នានូវតំបន់អចលនទ្រព្យលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍអាជីវកម្មផងដែរ។
ទី៣: គម្រោង Wapping Wharf
គម្រោងអចលនទ្រព្យពហុមុខងារ Wapping Wharf ស្ថិតនៅទីក្រុង Bristol នៃចក្រភពអង់គ្លេស បានដើរតួនាទីជាយូរមកហើយជាតំបន់ហាងលក់រាយ ពាណិជ្ជកម្ម និងជាតំបន់លំនៅដ្ឋានផងដែរ៕ប្រភព: Inquirer.Net៕
