ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន KYLLA ដែលជាក្រុមហ៊ុនធំមួយ មានមូលដ្ឋាននៅប្រទេសហូឡង់បានអះអាងថា ខ្លួនមានទុនវនិយោគប្រមាណ៣ពាន់លានដុល្លារ ដើម្បីផ្តល់ទុនដល់អ្នកចង់រកស៊ីថ្មីថ្មោងង ទាំងខ្នាតតូច មធ្យម និងធំ ក៏ដូចជាវិនិយោគលើវិស័យផ្សេងៗជាច្រើ និងពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែធំបន្ថែមទៀត។
លោក SOK PRAKOB តំណាងក្រុមហ៊ុន KYLLA ប្រចាំនៅកម្ពុជាបានឲ្យដឹងនៅក្នុងបទបង្ហាញពីគម្រោងវិនិយោគ ដល់ក្រុមហ៊ុនក្នុងស្រុកជិត៥០រូប ដែលមកចូលរួមស្តាប់ទៅលើគម្រោងវិនិយោគ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ នេះថា ក្រុមហ៊ុន KYLLA មានលុយរាប់ពាន់លានដុល្លារ ដើម្បីផ្តល់អោយអ្នកវិនិយោគ និងក្រុមហ៊ុននានាក្នុងន័យធ្វើការសហការគ្នាវិនិយោគ ទៅលើវិស័យជាច្រើន រួមមាន វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំណង់ អចលនទ្រព្យ អគ្គិសនីយ៍ សណ្ឋាគារ និងសេវាកម្មផ្សេងទៀតជាច្រើនផ្សេងទៀត លើកលែងតែអាជីវកម្មណាដែលប៉ះពាល់ដល់រួមមាន កាជួញដូរមនុស្ស អាវុធ គ្រឿងញៀន ខារ៉ាអូខេ ក្លឹប និងកាស៊ីណូជាដើម។








