ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាអគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា និងជាសមាជិកស្ថាបត្យករអាស៊ាន លោកសាស្រ្តាចារ្យទស សាភឿនបានចែករំលែកទស្សនស្ថាបត្យកម្មសំណង់អាគារ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីពេលថ្មីៗនេះថា ការប្រែប្រួលទៅនឹងអាកាសធាតុ ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ចំណែកឯការរចនាម៉ូតអាគារ ក៏ប្រែប្រួលទៅតាមបរិស្ថានធម្មជាតិផងដែរ។