ដោយៈ ជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការជីកព្រែកពីទន្លេបាសាក់ តភ្ជាប់ទៅកាន់ខេត្តកែប ដែលវានឹងជាខ្សែទឹកប្រវត្តិសាស្រ្តមួយសំរាប់កម្ពុជា ដើម្បីសម្រួលការដឹកជញ្ជូនផង និងកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាងផង។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសូងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពីពេលថ្មីៗនេះថា កម្ពុជាកំពុងជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹក កាន់តែច្រើនតាមដែលអាចធ្វើបាន ខណៈដែលបណ្តាប្រទេសនៅជិតខាងកម្ពុជា ក៏បានប្រើប្រាស់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសគេ។