អង្ករ​កម្ពុជា​ជួប​បញ្ហា​ប្រឈម​អ្នក​នាំចេញ​លើកឡើង​នូវ​ដំណោះស្រាយ​បី​ចំណុច

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេល​ទីផ្សារ​អង្ករ​កម្ពុជា​កំពុង​ប្រឈម ពី​ការយក​ព​ន្ឋ​ពី​សហភាព​អឺរ៉ុប តំណាង​ក្រុមហ៊ុននាំចេញ និង​តំណាង​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា​បានលើកឡើង​នូវ​ដំណោះស្រាយ​បី​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា លោក​ឧកញ៉ា​ភួ ពុ​យ​ បាន​ថ្លែង  ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៩ ធ្នូ​នេះ​ថា សហភាព​អឺរ៉ុប​នឹង​សម្រេចយក​ព​ន្ឋ​ពី​អង្ករ​កម្ពុជា ឬ​អត់​នៅ​ដំណាច់​ឆ្នាំនេះ ប៉ុន្តែ​លោក​គិតថា ទោះជា​អឺរ៉ុប​យក​ព​ន្ឋ​ពី​អង្ករ​កម្ពុជា​ក្តី ក៏​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ទី​ផ្សារ​អង្ករ​កម្ពុជា​នោះទេ តែ​ប្រឈមមុខ​នឹង​ស្ថានភាព​នេះ យើង​ត្រូវធ្វើ​ការងារសំខាន់ៗចំនួន​បី ដូចជា រៀបចំ​សហគមន៍​កសិករ​កម្ពុ​ជា​ឲ្យ​ផលិត​ស្រូវ​ដែលមាន​តម្លៃ​ទីផ្សារ និង​សម្រាប់​ឆ្លើយតប​ទីផ្សារ​អាស៊ី អ្នក​ផលិត​និង​កែច្នៃ​ផ្តោតលើ​ទីផ្សារ​អាស៊ី​កាន់តែច្រើន និង​យុ​ទ្ឋ​សាស្ត្រ​កា​ទូត​របស់​យើង គឺ​ធ្វើយ៉ាងណា​ឲ្យ​អង្ករ​កម្ពុជា​កាន់តែ​ល្បីល្បាញ។

លោក​ឧកញ៉ា​បាន​បន្តថា “ទោះជា​យ៉ាងណា​សហគមន៍​អឺរ៉ុប គួរ​ពិចារណា​ច្រើន​លើ​បញ្ហា​នេះ ព្រោះ​អឺរ៉ុប​មាន​ប្រទេស​ច្រើន​ជា​សមាជិក និង​មាន​ប្រជាជន​ច្រើន ដែល​ចង់បាន​តម្លៃ​អង្ករ​មាន​លក្ខណៈ​ប្រកួតប្រជែង​មួយ ហេតុនេះ​ការយក​ព​ន្ឋ​ពី​អង្ករ​កម្ពុជា​នឹង​បន្ថែម​បន្ទុក​ដល់​ប្រជាជន​អឺរ៉ុប​ទៅវិញ​ទេ។

ជាមួយគ្នានេះ លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice បាន​ឲ្យ​ដឹងថា អង្ករ​របស់​កម្ពុជា គឺ​អង្ករ​ល្អ ហើយ​យ​មានតែ​ប្រទេស​អ៊ីតាលី​ទេ ដែល​មិន​ឈ្នះ​អង្ករ​កម្ពុជា គ្រា​ដែល​ដឹង​ស្រាប់​ហើយ​អង្ករ​កម្ពុជា​គេ​ទទួលស្គាល់​គ្រប់គ្នា ហើយ​អ៊ីតាលី​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ហាម​កុំ​ឲ្យ​នាំ​អង្ករ​កម្ពុជា​ចូល​អឺរ៉ុប ប៉ុន្តែ​សហភាព​អឺរ៉ុប​មិន​យល់​ស្របតាម​អ៊ីតាលី។ ប៉ុន្តែ​អ៊ីតាលី​បាន​ទៅ​គៀងគរ​បាន​ប្រទេស​អេស្បាញ​មួយទៀត​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ទាំងនេះ។

លោក​ឧកញ៉ា​បន្តថា ការនាំចេញ​អង្ករ​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប​នៅតែ​ដំណើរការ​ជាធម្មតា​ដដែល គ្រាន់តែ​ច្បាប់​ភាគី​អឺរ៉ុប​បានស្នើរ​សុំ​ថា អង្ករ​កម្ពុ​ជាមាន​បង្ក​រ​ផល​ជះ​អវិជ្ជមាន​ដល់​កសិករ​នៅ​ប្រទេស​ស្ថិតក្នុង​សហគមន៍​អឺរ៉ុប។

មួយឆ្នាំៗកម្ពុជា​បាន​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ប្រមាណ១៧ម៉ឺន​តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here