រដ្ឋសភាជាតិ​ស្នើ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ដោះស្រាយ​បញ្ហាយឺតយ៉ាវ​លើ​បែបបទនាំចេញ​នាំចូល​ទំនិញ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋសភា​ព​ជាតិ បានស្នើ​អោយ​ក្រសួងពាណិជ្ជកម្ម​ព​ន្លឿ​ន​រៀបចំ​ផ្តល់​សេវាសាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ទាក់ទង​នឹង​ភាពយឺតយ៉ាវ​បែបបទ​នីតិវិធី​ឯកសា​នាំចេញ នាំចូល​នូវ​ទំនិញ​នានា ខណៈ​របត់​ពាណិជ្ជកម្ម​អន្តរជាតិ​បច្ចុប្បន្នកំពុង​មានការ​ប្រែប្រួល​លឿន។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ផ្នែក​ច្បាប់ រវាង​លោកជំទាវ​និ​ន សុ​ផុន ប្រធាន​គណកម្មការ​ទី៩ នៃ​រដ្ឋសភា និង​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅ​ទីស្តីការក្រសួង​ថ្ងៃទី២១ ខែធ្នូ​នេះ ប្រធាន​គណកម្មការ​ទី៩នៃ​រដ្ឋសភា បានដាក់​សំណើរ​ជាច្រើន ក្នុងនោះ​មាន​សំណើរ​មួយ ដែល​ខាង​រដ្ឋសភាជាតិ​ស្នើ​ក្រសួងពាណិជ្ជកម្ម រៀបចំ​ព​ន្លឿ​ន​ការផ្តល់​សេវាកម្ម​សាធារណៈ និង​ព​ន្លឿ​ន​ការធ្វើ​បែបបទ​ឯកសារ​ទំនិញ​នាំចេញ​នាំចូល​អោយមាន​ភាព​លឿន​រហ័ស​ទាន់​ចិត្ត ដើម្បី​ទាក់ទាញ​កំនើន​វិនិយោគ​មក​កម្ពុជា។

ឆ្លើយតប​បញ្ហា​នេះ​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មានប្រសាសន៍ថា ដើម្បី​ជំរុញ​ដោះស្រាយ​និង​ព​ន្លឿ​ន​ការផ្តល់សេវា​នេះ អោយបាន​ល្អ លឿន​រហ័ស​នោះ​ក្រសួងពាណិជ្ជកម្ម នឹង​បន្តធ្វើ​ការងារ​សហការ​ជាមួយ ក្រសួង​ពាក់ព័ន្ធ​នានា ដែលមាន​ពាក់ព័ន្ធ​ក្នុង​វិស័យ ហើយ​បន្ថែម​លើ​នេះ​ក្រសួង​នឹង​ជម្រុញ ការធ្វើការ​សេចក្តីព្រាង​ច្បាប់ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច អោយ​រួចរាល់​នៅក្នុង​ឆ្នាំ២០១៩នេះ។

លោក​បន្តថា បើ​ទោះ​ក្រសួង​នៅ​មិនទាន់​ច្បាប់ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ឬ​ហៅថា​មានច្បាប់ E-Commerce សម្រាប់​អនុវត្ត​ក៏ដោយ ក៏​សេវាកម្ម​សាធារណៈ​របស់​ក្រសួង បាន និង​កំពុងផ្តល់​ការចុះបញ្ជីរ​តាម​ប្រព័ន្ធ Online រួចហើយ  ពិសេស​ចុះ​ការ​បញ្ជីរ​ពាណិជ្ជកម្ម​នៅតាម​ប្រព័ន្ធ​Online និង​ការបង់​ចំណូល​រដ្ឋ​តាម​អន​ឡាញ​ជាដើម។

លោក​បន្តថា “ការបង្កើត​ប្រព័ន្ធ​ផ្តល់​សេវាសាធារណៈ នៅតាម​ប្រព័ន្ធ​អន​ឡាញ​នេះ គឺ​កំពុង​លុបបំបាត់បាន​នូវ​អំពើពុករលួយ កាត់បន្ថយ​ការបង់​សេវា​នៅក្រោម​តុ និង​ការ​រត់ការ​ឯកសារ​នៅក្រៅ​សេវា ពិសេស​លប់បំបាត់​នូវ​សកម្មភាព​អសកម្ម​ជាច្រើន​របស់​មន្ត្រី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here