លោកបណ្ឌិតហ៊ុន ម៉ាណែតនឹងអញ្ជើញជាអធិបតីសម្ភោធផ្សារ បោះដុំតម្លៃជិត១៣លានដុល្លារនៅផ្លូវជាតិលេខ៦អា

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែតនឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធ ផ្សារទំនើបMAKROស្ថកិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា នៅថ្ងៃទី១៤ ធ្នូខាងមុខនេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងកាលពីដើមខែឧសភា កន្លងទៅថា CDC បានសម្រេចចេញវិញ្ញាបនបត្រ​ ចុះបញ្ជីគម្រោងវិនិយោគលើ ផ្សារទំនើប Makro ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមា​ណ១២,៧លានដុល្លារអាមេរិក និងអាចបង្កើត​ការងារបានចំនួន១៦១កន្លែង។

ផ្សារទំនើប ម៉ាក្រូនេះ នឹងក្លាយជាផ្សារទំនើបដ៏ធំមួយ និងមុនគេបង្អស់នៅទីតាំងនេះ ដែលនឹងជំរុញសក្តានុពលតំបន់នេះ ឱ្យកើនឡើងមួយកម្រិតទៀត ពិសេសអាចទាក់ទាញការវិនិយោគផ្សេងៗ មកកាន់តំបន់នេះផងដែរ។

ផ្សារទំនើបម៉ាក្រូដំបូងគេបង្អស់នៅកម្ពុជា បើកដំណើរការកាលពីចុងឆ្នាំ ២០១៧ បានសាងសង់ឡើង​លើផ្ទៃដីជាង ៥ហិកតា នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសាខាទី២ អភិវឌ្ឍន៍លើ​ផ្ទៃដីទំហំ៥ហិកតា ដែលមានទីតាំង នៅផ្លូវជាតិលេខ៦អា ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រោយសម្ពោធផ្សារម៉ាក្រូទី៣ មួយថ្ងៃ ពោលគឺថ្ងៃទី ១៥ ខែ ធ្នូ ផ្សារទំនើបអ៊ីអន៣ ឬអ៊ីអនមានជ័យ នៅផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ឺត្រ) ក៏បើកដំណើរការជាផ្លូវការផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here