ចិន​កំពុង​សិក្សា​វិនិយោគ​វិស័យ​កសិកម្ម​នៅ​ខេត្ដ​ព្រះសីហនុ

0

ដោយ​វុត្ថា

ព្រះសីហនុ៖ ក្រៅពី​ការវិនិយោគ​ទៅលើ​វិស័យ​សំណង់ សណ្ឋាគារ ផ្ទះសំណាក់ អគារ​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​ជាច្រើន​នៅក្នុង​ខេត្ត​ព្រះសីហនុ ខេត្ដ​ជៀង​ស៊ូ​របស់​ប្រទេស​ចិន​កំពុង​សិក្សា​ស្វែងយល់​ពី​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​ខេត្ដ​មាត់សមុទ្រ​ដែលមាន​សក្កា​នុព​ល​សេដ្ឋកិច្ច​មួយ​នេះ ។

នៅក្នុង​ជំនួប​ពិភាក្សា​រវាង​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​សភា​ប្រជាជន​ខេត្ដ​ជៀង​ស៊ូ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ក្នុង​គោលបំនង​សិក្សា​ស្វែងយល់​លើ​គម្រោង​វិនិយោគ​វិស័យ​កសិកម្ម​នៅ​ខេត្ដ​ព្រះសីហនុ កាល​ទី ២១ ខែធ្នូ ឆ្នាំ២០១៨ ខេត្ត​ជាំ​ង​ស៊ូ​មាន​គម្រោង​វិនិយោគ​វិស័យ​កសិកម្ម​នៅ​ខេត្ដ​ព្រះសីហនុ​នៅ​ថ្ងៃ​អនាគត។

លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ ឪ្យ​ដឹងថា ខេត្ត​ជាំ​ង​ស៊ូ ដែលជា​ខេត្ត​សម្ព​ន្ធ័​មេត្រីភាព (ខេត្ត​បងប្អូន) ជាមួយ​ខេត្ត​ព្រះសីហនុ ដែល​បាន​ជម្រុញ​អ្នកវិនិយោគ​ជាច្រើន​ឲ្យ​មក​បណ្តាក់​ទុនវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិ​សេ​សេ​ខេត្ត​ព្រះសីហនុ។

ជាមួយនេះ​អ្នកវិនិយោគ​ចិន បានធ្វើអោយ​ខេត្ត​ព្រះសីហនុ មានការ​រីកចម្រើន​ប្រែ​មុខមាត់​យ៉ាង​លឿន​ស្ទើរ​មិន​នឹកស្មាន។ តាមរយៈ​ជំនួប​ភា​ក្សា​នេះដែរ លោក បាន​សុំ​ស្នើ​ថ្នាក់ដឹកនាំ​ខេត្ត​ជាំ​ង​ស៊ូ ជួយ​ជម្រុញ​អ្នកវិនិយោគ និង​អ្នកទេសចរ​ឲ្យ​ចូលមក​វិនិយោគ និង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ កាន់តែច្រើន​ថែមទៀត។

ក្នុងនាម​រដ្ឋបាលខេត្ត​ព្រះសីហនុ ធានា​ទាំងស្រុង​ចំពោះ​សន្តិសុខ សុវត្ថិភាព និង​សម្បត្តិ​ស្របច្បាប់​នៃ​អ្នកវិនិយោគ​ក៏ដូចជា​ភ្ញៀវទេសចរ ដោយ​យក​ច្បាប់​កម្ពុជា​ជា​គោល។

លោក ចាំង ចាំង​ពីង ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​សភា​ប្រជាជន​ខេត្ដ​ជៀង​ស៊ូ ថ្លែង​កើត​សរសើរ​ខេត្ត​ព្រះសីហនុ ដែល​តែង​គាំទ្រ​អ្នកវិនិយោគ​ចិន​ជា​សេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ។ សព្វថ្ងៃនេះ​អ្នកវិនិយោគ​មកពី​ខេត្ត​ជាំ​ង​ស៊ូ​ប្រមាណ​ជាង ១២០ក្រុមហ៊ុន បានមក​បណ្តាក់ទុនរ​ក​ស៊ី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ដែល​អភិវឌ្ឍ ដោយ​ក្រុមហ៊ុន​ហុង​តូ​គ្រុប។

ទន្ទឹមនឹង​ការវិនិយោគ​របស់​ប្រជាជន​នៃ​ខេត្ដ​ជៀង​ស៊ូ​ដំណើរការ​ដោយ​រលូន​ហើយ​នោះ ក៍​គណៈប្រតិភូ​នៃ​ថ្នាក់ដឹកនាំ​ខេត្ដ​នេះ នៅតែ​បន្ដ​ជម្រុញ​ឲ្យ​មានការ​បង្កើន​ការវិនិយោគ​បន្ថែមទៀត ក្រៅពីនេះ​ខេត្ត​ជាំ​ង​ស៊ូ​កំពុងមាន​គម្រោង​វិនិយោគ​លើ​ស័​យ​កសិកម្ម​នៅ​ខេត្ដ​ព្រះសីហនុ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here