តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រំដែន​ទាំង​១០​របស់​ប្រទេសថៃ​ទាក់ទាញទុនវិនិយោគ​បានជាង១ពាន់លានដុល្លារ

0

ដោយ: លាងហួរ

បាងកក: រដ្ឋាភិបាលថៃបានរាយការណ៍កាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ ថា តំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែនចំនួន១០របស់ប្រទេសថៃ (SEZs) បានទាក់ទាញទុនវិនិយោគ ចំនួន៣៧ពាន់លានបាត(ប្រហែល១,០៦ពាន់លានដុល្លារ)គិតមកទល់ពេលនេះ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកស្រី Ratchada Thanadirek បានមានប្រសាសន៍ឱ្យដឹងថា  គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង១០ ក៏សម្រេចបានវឌ្ឍនភាព ក្នុងការសាងសង់ចំនួន៨៩ភាគរយផងដែរ។

លោកនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា មានទំនុកចិត្តថា តំបន់សេដ្ឋកិច្ច  ដែលមានទីតាំងស្ថិតក្នុងខេត្ត Tak ខេត្ត Mukdahan ខេត្ត Trat  ខេត្ត Sa Kaew ខេត្ត Songkhla ខេត្ត Nong Khai ខេត្ត Narathiwat  ខេត្ត Chiang Rai  ខេត្ត Nakhon Phanom និងខេត្ត Kanchanaburi  នឹងជំរុញដល់ការអភិវឌ្ឍ និងប្រាក់ចំណូលសម្រាប់ប្រជាជននៅជនបទក្នុងខេត្តដាច់ស្រយ៉ាល។

តំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែនត្រូវបានផ្តួចផ្តើមឡើង កាលពីឆ្នាំ២០១៥ ដើម្បីទាញយកសក្តានុពលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគពីប្រទេសជិតខាង និងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here