ដោយស៊ីវ ម៉េង
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា ក្រសួងនឹងចុះបញ្ជីក្បាលដីជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានចប់នៅត្រឹមឆ្នាំ២០២១ ដើម្បីផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋមានទុន អាចលក់ ឬអនុវត្តន៍តាមកិច្ចព្រមព្រៀងផ្សេងៗគ្នា។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកជា សុផារ៉ាបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំ២០១៨ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងមកថា ជាគោលដៅរបស់ក្រសួង ដីទាំងអស់នៅទូទាំងប្រទេសត្រូវតែចុះបញ្ជី នឹងត្រូវតែបានធ្វើជាកម្មសិទ្ធ ដើម្បីធានាក្លាយទៅជាទុនពិតប្រាកដរបស់ប្រជាពរដ្ឋ ហើយប្រជាពលរដ្ឋត្រូវតែយល់ថា នេះគឺជាអំណោយដែលបានមកពីរាជរដ្ឋាភិបាលក្រោយការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីឲ្យប្រជាពលរដ្ឋបានជាទុន អាចលក់ ឬអនុវត្តន៍តាមកិច្ចព្រមព្រៀងផ្សេងៗគ្នា ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋយើងកាន់តែមានជីវភាពល្អប្រសើ។
ឯកឧត្តមបន្តថា ការអនុវត្តចុះបញ្ជីដីធ្លីនេះ ប្រធានភូមិបាលរាជធានីខេត្តទាំងអស់ ត្រូវចាត់ទុកថា នេះជាជំហ៊ានដំបូងនិងធំបំផុត ក្នុងការផ្តល់កម្មសិទ្ធជូនប្រជាពលរដ្ឋ ក្នុងនោះគឺចង់ឲ្យប្រជាពលរដ្ឋដឹងថា ទុនរបស់ពួគគាត់សព្វថ្ងៃមានប៉ុន្មាន និងនៅលើអ្វីដែលពួគគាត់បានខិតខំប្រឹងប្រែង”។







