ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ១៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ១៨ភាគរយប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងមក។

ដោយគង់ សូរិយា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ១៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ១៨ភាគរយប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងមក។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ពាណិជ្ជកម្មឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩ កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៨ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញមោទនភាពខ្លាំង និងចាត់ទុកកំណើនពាណិជ្ជកម្មគួរឱ្យកត់សម្គាល់នេះ ពិតជាទទួលបានការរួមចំណែកយ៉ាងសកម្ម ពីការខិតខំប្រឹងប្រែងនៃមន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម តាមរយៈការខិតខំធ្វើសកម្មភាពពាណិជ្ជកម្មទាំងនៅក្នុងប្រទេស និងទាំងលើឆាកអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជម្ម លោកប៉ាន សូរស័ក្តិ បានកោតសរសើរមន្ត្រីក្រសួងពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម រហូតធ្វើឲ្យក្រសួងសម្រេចបាននូវសមិទ្ធិផលល្អប្រសើរ ក្នុងឆ្នាំ២០១៨ និងបានស្នើរដល់មន្ត្រីក្រោមឱវាទបន្តយកចិត្តទុកដាក់ថែមទៀលើការពង្រឹងប្រសិទ្ធិការងារ និងការចូលរួមអនុវត្តកំណែទម្រង់នានា សំដៅប្រែក្លាយវិស័យពាណិជ្ជកម្ម ទៅជាវិស័យឈានមុខសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រដ្ឋាភិបាលបានដាក់ចេញ។
នៅក្នុងឆ្នាំ២០១៨នេះ កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសចំនួន១៤៧ សម្រេចបានទំហំទឹកប្រាក់សរុបជាង២៤ពាន់លានដុល្លារ បានកើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំ២០១៧ មានទឹកប្រាក់ប្រមាណតែជាង២៣ម៉ឺនលានដុល្លារអាមេរិក។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងជំនួបជាមួយកម្មករ កម្មការិនីនៅស្រុកពញ្ញាលឺ ខេត្តកណ្តាលនាព្រឹកថ្ងៃទី២៦ ធ្នូនេះថា កម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យនៃការនាំចេញ រហូតដល់ទំហំនៃការនាំចេញកើនឡើងជាង១២ពាន់លានដុល្លារអាមេរិក និងចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា បានចាប់ផ្តើមពីចំណុចសូន្យរហូតដល់រាប់រយ រាប់ពាន់នាក់ និងរាប់លាននាក់នៅពេលបច្ចុប្បន្ននេះ និងចំនួនភ្ញៀវក្នុងស្រុកដើរលេងកំសាន្តនៅក្នុងប្រទេសមាន ១០លាននាក់។
សម្តេចបន្តថា “យើងមិនអាចមើលស្រាលចំពោះភ្ញៀវទេសចរណ៍ ក្នុងស្រុកនោះទេ ពួកគេចំណាយប្រាក់ច្រើន និងបានចេញទៅក្រៅប្រទេសច្រើន ដោយសារប្រាក់ចំណូលពួកគេបានកើនឡើង”៕