ដោយស៊ីវ ម៉េង
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយថវិកា៣,០00លានដុល្លារអាមេរិក ដើម្បីអនុវត្តផែនការសកម្មភាព២០១៩ ២០២១ នៃគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦ ២០៣០ ដើម្បីជម្រុញឲ្យប្រជាជនខ្មែរម្នាក់ៗ មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ2030។
លោកឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអោយដឹងកាលពីថ្ងៃទី២៥ ធ្នូកន្លងមកថា ថវិកាប្រមាណជាង១១លានលានរៀល ដែលគិតជាប្រាក់ដុល្លារមានប្រមាណជិត៣,០00លានដុលាអាមេរិក ក្នុងនោះមានថវិកាជាតិប្រមាណ៧លានលានលានរៀល និងថវិកាហិរញ្ញប្បទានពីដៃគូប្រមាណ៤លានលានលានរៀល នឹងត្រូវប្រើប្រាស់អនុវត្តផែនការសកម្មភាពដំណាក់កាលទី២ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។
លោកបន្តថា “ការចំណាយថវិកាជាតិសរុបនៅក្នុងដំណាក់កាលទី២ កើនឡើងប្រមាណភាគរយ ធៀបនឹងដំណាក់កាលទី១ ដែលការបង្កើននេះគឺរាជរដ្ឋាភិបាលមានមហិច្ឆតា ដើម្បីលើកកំពស់គុណភាពជីវភាពប្រជាជនកម្ពុជាឲ្យមានជំនាញ មានធនធាន មានមុខរបរការងារ ដែលអាចធានាអោយប្រជាជនខ្មែរម្នាក់ៗ រកចំណូលជាង៣០០០ដុល្លារអាមេរិកនៅឆ្នាំ២០៣០”។







