ដោយវុត្ថា
ភ្នំពេញ: ទើបតែដើមសប្តាហ៍ទី១ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់CDC បានអនុម័តគំរោងវិនិយោគមានទឹកប្រាក់៤,០៧លានដុល្លារអាមេរិក ដែលជាការវិនិយោគរោងចក្រផលិតកាបូបនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព៌តមាន លើគេហទំព័រCDCបានឲ្យដឹងកាលពីថ្ងៃទី៣មករាកន្លងមកថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន “IREACH FACTORY (CAMBODIA) CO.,LTD.”បោះទុនវិនិយោគប្រមាណ ៤,០៧ បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ។
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅប្លុក K ផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៧៩កន្លែង។






