ដោយគង់ សូរិយា
ភ្នំពេញ: ធនាគារជាតិនៃកម្ពុជា (NBC)បានអះអាងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ការរីកចម្រើននៃប្រព័ន្ឋហិរញ្ញវត្ថុកម្ពុជា ពិសេសមានជំនឿទុកចិត្តពីសាធារណជន មកលើប្រព័ន្ធធនាគារ បានធ្វើឲ្យប្រាក់បញ្ញើនៅក្នុងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ មានកំនើនឡើងដល់៩១ភាគរយ នៃផលទុនជាតិសរុបហៅកាត់ផ.ស.ស។

យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះបានបង្ហាញថា ការអនុវត្តន៍គោលនយោបាយហិរញ្ញវត្ថុ និងគោលនយោបាយសារពើរពន្ធសមស្រប បានចូលរួមចំណែករក្សាស្ថិរភាពថ្លៃរឹងមាំ គាំទ្រដោយការវិនិយោគ និងការរីកច្រើនសកម្មភាពសេដ្ឋកិច្ច ក្នុងនោះចំពោះវិស័យធនាគារ រូបិយវត្ថុទូទៅបានកើនឡើង២៤,២% ពោលគឺបានកើនឡើងជាងឆ្នាំ២០១៧ ដោយបានស្ថិតនៅក្នុងកម្រិតសមស្របនឹងការរីកចម្រើននៃសេដ្ឋកិច្ច គឺមិនបណ្តោយឲ្យមានសម្ពោធដល់អតិផរណានោះឡើយ។
របាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថា ក្នុងពេលដែលម៉ាក្រូសេដ្ឋកិច្ច និងហិរ ញ្ញវត្ថុកាន់តែមានភាពរីកចម្រើន វិស័យធនាគារបានចូលរួមចំណែកយ៉ាងសំខាន់ ដោយ សម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ជាក់ស្តែងវិស័យធនាគារបន្តចាប់ឬសគល់ទៅក្នុងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយបានជម្រុញភាពស៊ីជម្រៅ លើផ្នែកហិរញ្ញវត្ថុបានកើនឡើងដល់៧៨ភាគរយក្នុងឆ្នាំ២០១៨ ហើយទ្រព្យសកម្មសរុបមានកំណើនឡើងដល់១៧៤ភាគរយ នៃផ លទុនជាតិសរុប(ផសស) កើនឡើង២០ភាគរយ ក្នុងឆ្នាំ២០១៨នេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។






