Hattha top Banner

អ្នកជំនាញចែករំលែកចំណុចគួរនិងមិនគួរវិនិយោគក្នុងកំឡុងពេល សេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដប្រជា

0

ដោយ សុផារី

ភ្នំពេញ: ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច បានធ្វើឱ្យមនុស្សមានភាពក្រែងរអារ ក្នុងការវិនិយោគ ទាំងអ្នកមានធនធាន និងអ្នកខ្វះធនធាន។ អ្នកមានថវិកាមិនហ៊ានបញ្ចេញសាច់ប្រាក់ ខណៈអ្នកថវិកាប្រឈមនឹងការខ្វះខាត ដែលធ្វើឱ្យសេដ្ឋកិច្ចដំណើរការមិនល្អ។

អ្នកជំនាញសេដ្ឋកិច្ច និងវិនិយោគបានណែនាំវិធីសាស្ត្រ ក្នុងការវិនិយោគក្នុងកំឡុងសេដ្ឋកិច្ចមានវិបត្តិ មិនមានភាពមិនប្រាកដប្រជាបែបនេះ។

លោក ង៉ែតជូ អ្នកជំនាញវិនិយោគមួយរូប បានមានប្រសាសន៍នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការវិវត្តន៍ និងឈានមកដល់របត់ថ្មីមួយ នោះគឺការប្រើប្រាស់នូវធនធាន ដែលបានមកពីការសន្សំ ការប្រើប្រាស់ធនធានកម្ចី  និងប្រភេទកម្ចីផ្សេងៗ ដើម្បីធ្វើការវិនិយោគ។ រូបភាពនៃការវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ននេះ មានការរីកចម្រើនច្រើនគួរឲ្យកត់សម្គាល់។

លោកបន្តថា “សព្វថ្ងៃ មានភាពសម្បូរបែប នៃការវិនិយោគអចលនទ្រព្យ ដូចជា ក្រុមហ៊ុនវិនិយោគ មូលនិធិវិនិយោគ និងផ្សារហ៊ុនវិនិយោគ។ ទន្ទឹមនឹងការរីកចម្រើននេះក៏មានហានិភ័យច្រើនផងដែរ”។

លោកបានផ្តល់ជាយោបល់ថា ចូលវិនិយោគលើអ្វីដែលយើងមានចំណេះដឹង ពោលគឺវិនិយោគលើផ្នែកណាមួយ ដែលយើងយល់ដឹងពីអាជីវកម្ម ទីផ្សារ និងតម្រូវការនៃផ្នែកនោះ ហើយជៀសវាងដាច់ខាតការវិនិយោគលើអ្វីដែលយើងមិនដឹង។

លោកង៉ែត ជូបានបន្តថា ចំណុចមួយទៀតនោះគឺ យើងមិនគួរវិនិយោគតាមគ្នា ដោយសារការសម្រេចចិត្តបែបនេះ គឺងាយជួបនឹងហានិភ័យណាស់។

លោកបានបន្ថែមថា មានក្បួនវិនិយោគ3R រួមមាន R = Revert គឺការវិនិយោគលើអ្វី ដែលជាចំណង់ចំណូលចិត្ត និងការទាក់ទាញ ដែលធ្វើឲ្យយើងមានការសប្បាយចិត្ត និងមានមោទនភាព ក្នុងការវិនិយោគលើអាជីវកម្មនេះ។

R=Return គឺផលចំណេញ ដែលទទួលបានពីការវិនិយោគនោះ ព្រោះគ្រប់ការវិនិ យោគតែងតែសម្លឹងមើលផលចំណេញ ដើម្បីភាពមានបាន និងការត្រៀមបំរុងទុនសម្រាប់ការប្រឈមនឹងវិបត្តិ។

R= Risk អ្នកវិនិយោគត្រូវពិចារណាលើហានិភ័យ ថាការវិនិយោគនេះអាចផលត្រលប់មកវិញ ហើយស្របនឹងចំណូលចិត្តរបស់យើងហើយ តើការវិនិយោគនេះ បានផ្តល់ផលវិជ្ជមានដល់សង្គម ផ្តល់ចំណេះដឹងបន្ថែមដល់យើងឬទេ ហើយត្រូវមើលថាតើហានិភ័យមានទំហំប៉ុណ្ណា? ប្រសិនបើហានិភ័យមានទំហំធំ អ្នកវិនិយោគត្រូវថ្លឹងថ្លែងនិងពិចារណាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here