ក្រុមហ៊ុនWH ផ្តល់សេវាកម្មសំខាន់ៗ៣នៅក្នុងទីផ្សារអចលនទ្រព្យ ដែលមិនធ្លាប់មានពីមុនមក

0

    ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការផ្តល់សេវាកម្មជួលជំនួស និងផ្តល់ទំនុកចិត្តទាំងអ្នកជួល និងម្ចាស់អចលនទ្រព្យ ពិតជាសេវាកម្មមួយ ដែលបាននិងកំពុងចាប់ផ្តើម​នៅកម្ពុជា។

លោកញឹម រាសីអគ្គនាយកក្រុមហ៊ុនWH បានបង្ហាញពីគន្លឹះចំនួន៣ ដើម្បីផ្តល់ឲ្យអ្នកស្វែងរកទីតាំងជួល និងម្ចាស់អចលនទ្រព្យទទួលបានភាពរីកចម្រើន និងឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា។

ក្រុមហ៊ុនWH មានគន្លឹះដែលសំខាន់ត្រូវស្វែងយល់ដូចជា

ទី១ ការយល់ដឹងពីទីផ្សារ

ម្ចាស់អចលនទ្រព្យ ដែលមានខុនដូ ឬអាផាតម៉ិន១ឬពីរ ឬបីយូនីត ឬម្ចាស់អាគារណាមួយ ត្រូវសិក្សាពីទីផ្សារនៅក្នុងតំបន់របស់ខ្លួនថា តើអ្នកណា ជាអ្នកប្រកួតប្រជែងជាមួយយើង មានតម្លៃបែបណា ធៀបជាមួយទ្រព្យ​របស់យើង ដើម្បីឲ្យគាត់ដាក់តម្លៃត្រូវទីផ្សារ។ ព៌តមានទីផ្សារទាំងនេះ ម្ចាស់ទ្រព្យអាចរកបានតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, វេបសាយមួយចំនួនដែលអាចរកបាន។

យើងមានអាគារមួយ នៅក្បែរផ្សារកាប់គោ ដែលមានអ្នកជួលពេញៗ ប៉ុន្តែនៅពេលមួយអតិថិជនបានដើរចេញអស់ ដោយសារនៅទីតាំងនោះមានការដ្ឋាន ដែលមានសម្លេងរំខាន ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះបាន យើងបានផ្តល់សេវាកម្ម ប្រកបដោយភាពបត់បែនដល់អតិថិជន ដោយយើងផ្លាស់ប្តូរពីការជួលរយៈពេលវែង មករយៈពេលខ្លី ដែលភ្ញៀវមកស្នាក់នៅរយៈពេលខ្លីជាភ្ញៀវទេសចរណ៍ ឬអ្នកធ្វើការ ដែលពួកគេចាកចេញនៅពេលព្រឹក និងត្រលប់មកវិញនៅពេលយប់ ដែលពេលយប់គឺជាពេលដែល​ការដ្ឋានសាងសង់បានផ្អាកធ្វើការ។

ជាលទ្ឋផល ភាពបត់បែនបែបនេះ បានធ្វើឲ្យគំរោងនោះទទួលបានភ្ញៀវពេញៗ និងទទួលបានប្រាក់ចំណូលច្រើនជាងមុន ព្រោះភ្ញៀវទាំងនោះមកតាមវេបសាយអន្តរជាតិធំៗ ដូចជា Agoda, Booking.comជាដើម។

ទី២ រៀបចំផលិតផលរបស់យើងឲ្យស្របតម្រូវការទីផ្សារ

       ម្ចាស់អចលនទ្រព្យ ដែលមានអាផាតម៉ិន មានទីតាំងស្ថិតនៅជុំវិញដោយស្ថានទូត សាលារៀនអន្តរជាតិជាដើម ពួកគាត់អាចរៀបចំអាផាតម៉ិន​របស់ខ្លួន ដើម្បីទាក់ទាញចិត្តងតិថិជន។

នៅពេលដែលយើងដឹងពីទីផ្សារហើយ យើងត្រូវរៀបចំទ្រព្យរបស់យើងឱ្យត្រូវនឹងតម្រូវការទីផ្សារ។

ឧទាហរណ៍ថា យើងមាអាផាតម៉ិន២បន្ទប់គេង ហើយស្ថិតទីតាំងនោះជាតំបន់ ដែលបណ្ដុំដោយសាលារៀន អង្គការ ដូច្នេះអ្នកជួលនោះអាចជាអ្នកដែលមានគ្រួសារ មានកូន។ អញ្ចឹងម្ចាស់ទ្រព្យត្រូវរៀបចំអាផាតម៉ិននោះ ជាពីរបន្ទប់ ដោយ១សម្រាប់ឪពុកម្ដាយ និងមួយទៀតសម្រាប់កូនក្មេង និងត្រូវរៀបចំពណ៌ឱ្យមានភាពទាក់ទាញក្មេងៗ និងមានវេរ៉ងដាជាដើម។

លោកញឹម រាសីនាបបន្តថា “នៅពេលអ្នកចង់ជួល ចូលក្នុងអាផាតម៉ិនរបស់យើង ខ្ញុំជឿជាក់ថាពួកគាត់នឹងពេញចិត្តជាក់ជាមិនខានឡើយ”។

កន្លងមក យើងមានបទពិសោធន៍មួយចំនួន ដោយម្ចាស់អចលនទ្រព្យខ្លះមិនចង់រៀបចំទុកជាមុនទេ ខ្លាចមិនត្រូវចិត្តភ្ញៀវ មិនត្រូវនឹងទីផ្សារ ប៉ុន្តែការ​នាំភ្ញៀវមកមើល និងសម្រេចចិត្តកក់ស្នាក់នៅក្នុងថ្ងៃដដែល ពិតជាល្អ ដោយមិនចាំបាច់រង់ចាំយូរឡើយ។

យើងត្រូវបង្កើតអ្វីធ្វើឲ្យភ្ញៀវមានក្តីស្រម៉ៃ និងសម្រេចចិត្តលឿន និងអាចកក់ប្រាក់នាពេលនោះ។ ជាក់ស្តែងដូចគំរោងបុរី ខុនដូ ពេលភ្ញៀវមកដល់ពួកគេអាចទស្សនាបន្ទប់គំរូ ដែលធ្វើឲ្យអតិថិថិជនសម្រេចចិត្តលឿន។

ទី៣ ការយកចិត្តទុកដាក់លើអ្នកជួល

       នៅពេលដែលយើងមានភ្ញៀវហើយ  យើងត្រូវមានសេវាកម្មថែរទាំគាត់ (costumer care) ពីព្រោះជាទូទៅយើងតែងតែមើលរំលងចំណុចនេះ ដោយពេលបានភ្ញៀវហើយ ស៊ីញ៉េ ធ្វើកុងត្រាចប់ គឺចប់ហើយ ប៉ុន្តែយើងផ្តោតលើទំនាក់ទំនងបន្ត ព្រោះបើគាត់មានបញ្ហា យើងដោះស្រាយជូនគាត់ ធ្វើឲ្យអ្នកជួលមានអារម្មណ៍ដូចស្នាក់នៅផ្ទះ​បងប្អូន ដែលនេះជាចំណុចមួយ ជួយឲ្យគាត់ជួយថែរទាំផ្ទះរបស់យើង និងបន្តជួលបន្ត ហើយណែនាំមិត្ភភ័ក្តិឬបងប្អូនបន្តទៀត។

ចំណុចសំខាន់មួយទៀត គឺយើងអាចផ្តល់ទំនុកចិត្ត ដល់អ្នកនាំាំភ្ញៀវមកឲ្យយើង ដែលជាភ្នាក់ងារអចលនទ្រព្យ ព្រោះបើមានបញ្ហាអ្វីរវាងម្ចាស់ផ្ទះ និងអ្នកជួល គេនឹងទាក់ទងទៅអ្នកនាំភ្ញៀវមកហើយ។

ហេតុនេះ បើគាត់នាំភ្ញៀវមកឲ្យយើង ឧស្សាហ៍មានបញ្ហា សួរថាតើគាត់នឹងមិននាំភ្ញៀវមកទៀតទេ?។

ប៉ុន្តែបើគាត់នាំភ្ញៀវមក គាត់សប្បាយចិត្ត មិនមានបញ្ហា ទទួលបានទំនុកចិត្ត គាត់នឹងនាំភ្ញៀវមកឲ្យយើងបន្តទៀត គឺដាច់កុងត្រាមិនទាន់ទេ នឹងមានភ្ញៀវចាំជួលបន្តតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here