មាសនៅតែមានហាងឆេង និងតម្រូវការខ្ពស់ ខណៈវិស័យធនាគារនៅសហរដ្ឋអាមេរិក កំពុងជួបចលាចល

0

សុខុម

បាងកក: តម្លៃមាសនៅតែមានហាងឆេងខ្ពស់លើសពី១.៩០០ដុល្លារអាមេរិក ក្នុង១អោន (Ounce) កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ខណៈមូលធនបានបន្តហូរចេញពីផ្សារហ៊ុននានាទូទាំងពិភពលោកស្របពេលមានការរំពឹងទុកថា ធនាគារអាមរិក មួយទៀតនឹងដួលរលំ។

តម្លៃភាគហ៊ុននៃធនាគារអាមេរិក Financial Republic Bank បានដាំក្បាលចុះជិត៧០%ក្នុងពេលត្រឹមតែមួយយប់ ខណៈភាពហ៊ុនរបស់បណ្ដាធនាគារអាមេរិក ធំៗរួមមានធនាគារ Well Fargo ធនាគារ Bank of America ធនាគារ Citigroup និងធនាគារ JP Morgan ជាដើមបានធ្លាក់ថ្លៃក្រោម១០% នៅពេលប្រធានាធិបតី ចូ បៃឌិន បរាជ័យនៅក្នុងការធានាអះអាងចំពោះទីផ្សារអំពីស្ថិរភាពនៃវិស័យនេះ។

តាមការរំពឹងទុក ធនាគារ Financial Republic Bank ដែលមានមូលដ្ឋាននៅទីក្រុង San Francisco នឹងក្លាយជាធនាគារអាមេរិក ទី៤ ដែលប្រឈមនឹងការបិទទ្វារ បន្ទាប់ពីធនាគារអាមេរិក ចំនួន៣បានដួលរលំជាបន្តបន្ទាប់គ្នាក្នុងរយៈពេលមិនដល់១សប្ដាហ៍ផងនោះ។

វិបត្តិដែលកំពុងកើតមានឡើងនៅក្នុងវិស័យធនាគារបានបណ្ដាលឱ្យក្រុមអ្នកវិភាគព្យាករថា ធនាគារកណ្ដាលអាមេរិក (Federal Reserve) ប្រហែលជាមិនដំឡើងអត្រាការប្រាក់បន្ថែមទៀតទេ នៅពេលធនាគារនេះកោះប្រជុំនៅថ្ងៃទី២២ ខែមីនា។

ការព្យាករនេះបានធ្វើឱ្យរូបិយប័ណ្ណដុល្លារអាមេរិក ធ្លាក់ថ្លៃ នៅពេលសន្ទស្សន៍ប្រាក់ដុល្លារ បានធ្លាក់ចុះ០,៩៥% ខណៈទិន្នផលរតនាគាររយៈពេល១០ឆ្នាំបានបាត់បង់៣,៤៧%កាលពីថ្ងៃទី១៣ ខែមីនា។

បណ្ដាវិនិយោគិនបានសម្រុកទិញមាសទុកជាទ្រព្យដ៏មានសុវត្ថិភាព ស្របពេលមានការព្រួយបារម្ភអំពីស្ថានភាពនៃវិស័យធនាគាររបស់សហរដ្ឋអាមេរិក៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here