តម្លៃផ្ទះថ្មីនៅខែកុម្ភៈរបស់ប្រទេសចិន ហក់ឡើងក្នុងល្បឿន លឿនបំផុតបើគិតចាប់តាំងពីឆ្នាំ២០២១

0

ដោយ: គង់ លាងហួរ

ប៉េកាំង: តម្លៃផ្ទះថ្មី ក្នុងខែកុម្ភៈរបស់ប្រទេសចិន បានកើនឡើងក្នុងល្បឿនលឿនបំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។

កំណើននេះ កើតមានឡើងដោយសារចំណាត់ការរបស់ទីក្រុងប៉េកាំង ក្នុងការបើកសេដ្ឋកិច្ចឡើងវិញ និងគោលនយោបាយ លើកកំពស់វិស័យអចលនទ្រព្យ ដែលគាំទ្របានជំរុញតម្រូវការ។

តម្លៃផ្ទះថ្មីនៅក្នុងខែកុម្ភៈបានកើនឡើង០,៣ភាគរយ ពីមួយខែទៅមួយខែ ពីការកើនឡើង០,១ភាគរយ នៅក្នុងខែមករា។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) ។

នៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំ តម្លៃផ្ទះបានធ្លាក់ចុះ១,២ភាគរយ ដែលនេះ ជាល្បឿនយឺតបំផុតក្នុងរយៈពេល៧ខែ។ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១មក វិស័យនេះបានជួបវិបត្តិសាច់ប្រាក់ ដោយអ្នកអភិវឌ្ឍន៍ជាច្រើនបានពន្យារពេល ឬខកខានសងបំណុល ខណៈដែលពួកគេពិបាក ក្នុងការលក់អាផាតម៉ិន និងប្រមូលមូលនិធិ។

ទស្សនវិស័យនៅក្នុងវិស័យអចលនទ្រព្យ របស់ប្រទេសចិន ដែលធ្លាប់ជាកត្តាជំរុញកំណើនដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចបាននិងកំពុងមានភាពប្រសើរឡើង។

នៅក្នុងខែកុម្ភៈ ទីក្រុងចំនួន៥៥ ក្នុងចំណោមទីក្រុងចំនួន៧០ ដែលត្រូវបានអង្កេត ដោយការិយាល័យស្ថិតិជាតិ (NBS) បានមើលឃើញពីកំណើនតម្លៃផ្ទះថ្មីប្រចាំខែ ពោលគឺកើនឡើងពីទីក្រុងចំនួន៣៦ កាលពីខែមករា ។

លើសពីនេះ ទិន្នន័យផ្លូវការសម្រាប់ខែមករា ដល់ខែកុម្ភៈ ក៏បានបង្ហាញពីការធ្លាក់ចុះតិចតួច នៃការលក់ផ្ទះ ការវិនិយោគរបស់អ្នកអភិវឌ្ឍន៍ និងការចាប់ផ្តើមសាងសង់ឡើងវិញ ដែលជាសញ្ញាបង្ហាញថាវិស័យអចលនទ្រព្យកំពុងមានស្ថិរភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here