ដោយវុត្ថា
ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) តាមរយៈគណកម្មកាធិការវិនិយោគរបស់ខ្លួនបានអនុម័តគំរោងវិនិយោគចំនួន៥ ដែលមានទុកវិនិយោគប្រមាណ២៣លានដុល្លាអាមេរិក។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងកាលពីថ្ងៃទី១៥ មករាកន្លងមកថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ទី១-“GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៥,២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៦៩កន្លែង។
ទី២-“GLOWING VALUE (CAMBODIA) BAG & LUGGAGE CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៦៨កន្លែង។ ទី៣-“PEEVI INDUSTRY (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៥,២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៩៦កន្លែង។







