ធនាគារហត្ថាជាប់ចំណាត់ថ្នាក់លេខ១១ជាសហគ្រាសបង់ពន្ធច្រើនជាងគេ និងទទួលបានលិខិតសរសើរពីសម្ដេចតេជោ

0

ភ្នំពេញ ៖ ធនាគារ ហត្ថា ម.កបានជាប់ចំណាត់ថ្នាក់លេខ១១ជាសហគ្រាសដែលបង់ពន្ធជូនរាជរដ្ឋាភិបាលច្រើនជាងគេក្នុងឆ្នាំ២០២២កន្លងទៅ ហើយក៏ទទួឡបានលិខិតសរសើរពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារហត្ថាបានឱ្យដឹងថា ធនាគារហត្ថាជាធនាគារដែលមានបណ្តាញសាខាប្រតិបត្តិការធំជាងគេលំដាប់ទី២ ក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលលិខិតថ្លែងអំណរគុណ និងកោតសរសើរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសហគ្រាសដែលជាប់ចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធជូនរដ្ឋច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ ២០២២។

នេះជាទីមោទនា របស់ធនាគារ ហត្ថា ដែលបានរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ និងជាកម្លាំងចលករមួយចំណែកក្នុងការចូលរួមអភិវឌ្ឍ និងលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។

សូមរំលឹកថា ក្នុងឆ្នាំ ២០២២កន្លងទៅ អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានប្រមាណជាង៣,៤ពាន់លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ១២១,៩៣ភាគរយនៃផែនការប្រចាំឆ្នាំ ២០២២ ។ ចំណូលនេះ បានមកពីការចូលរួមរបស់អ្នកជាប់ពន្ធនិងសហគ្រាសក្នុងស្រុកនានា រួមទាំងបណ្ដាគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងសហគ្រាសគ្រប់ធុន ជាក់ស្ដែងដូចជាធនាគារហត្ថា ម.កជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here