ដោយៈ សុខុម
បាងកក: សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់៣,៦%ក្នុងឆ្នាំ២០២៣។ នេះបើយោងលោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ (BOT) បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី១០ ខែមេសា។
លោកបានបន្ថែមថា គោលនយោបាយសារពើពន្ធ គួរតែផ្ដោតស្ថិរភាពសេដ្ឋកិច្ចជាអាទិភាព ជាជាងការជំរុញសេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចថៃ សម្រេចបានកំណើនកក្នុងរង្វង់២,៦%កាលពីឆ្នាំមុន។
-->
លោកបានប្រាប់ស្ថានីយទូរទស្សន៍ JKN-CNBC ថា “សេដ្ឋកិច្ចថៃ មានភាពធន់ទ្រាំ ហើយអាចជម្នះស្ថានការណ៍ភ្ញាក់ផ្អើលជាច្រើន”។ ធនាគារកណ្ដាលថៃ កាលពីខែមុនបានដំឡើងអត្រាការប្រាក់១ភាគ៤%ដល់១,៧៥%។
នៅពេលសួរអំពីគោលនយោបាយ ដែលត្រូវបានស្នើឡើងដោយបណ្ដាគណបក្សនយោបាយ មុនការបោះឆ្នោតក្នុងខែឧសភា លោក Sethaput Suthiwartnaruput លើកឡើងថា ការជំរុញសេដ្ឋកិច្ចមិនចាំបាច់នៅពេលនេះទេ។
ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតនៅខែក្រោយ ដោយមានគណបក្សជាច្រើនបានសន្យាថា នឹងផ្តល់អំណោយ និងជំនួយដល់ប្រជាជនចាប់ពីការបើកប្រាក់ឧត្ដម ដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមាជាដើម ប្រសិនបើខ្លួនជាប់ឆ្នោត៕ Reuters៕