សុខុម
ប៉េកាំង: ឧស្សាហកម្មសាងសង់កប៉ាល់របស់ប្រទេសចិន បានបន្តនាំឈានមុខគេទូទាំងពិភពលោកក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ដោយដណ្ដើមបានចំណែកទីផ្សារអន្តរជាតិធំបំផុតផ្នែកទិន្នផល ក៏ដូចជាការបញ្ជាទិញថ្មីៗ និងការបញ្ជាទិញដែលកាន់កាប់ក្នុងដៃ។
ទិន្នន័យពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន បានបង្ហាញទិន្នន័យផ្លូវការកាលពីថ្ងៃពុធ ទី១៩ ខែមេសា ថា ទិន្នផលសាងសង់កប៉ាល់របស់ប្រទេសចិន បានកើនឡើងដល់៩,១៩លានតោនគិតជាទម្ងន់អំឡុងរយៈពេលនេះដែលគ្របដណ្ដប់៤៣,៥%នៃចំនួនសរុបទូទាំងពិភពលោក។