ផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងបើកការដ្ឋាននៅថ្ងៃទី៧ មិថុនា ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ

0

ភ្នំពេញ ៖ ទីបំផុត ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលជាគម្រោងផ្លូវល្បឿនលឿនទី២របស់កម្ពុជា បានកំណត់កាលបរិច្ឆេទ បើកការដ្ឋានសាងសង់ហើយ គឺនៅថ្ងៃទី៧ មិថុនា ២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមការប្រកាសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅព្រឹកថ្ងៃទី ២១ មេសា ២០២៣នេះ ។

ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ជាផ្លូវល្បឿនលឿនទី២របស់កម្ពុជាមានប្រវែងប្រមាណ១៣៨គីឡូម៉ែត្រ ជាផ្លូវថ្មីទាំងស្រុង និងគ្រោយចំណាយទឹកប្រាក់សាងសង់ប្រមាណ១,៦ពាន់លានដុល្លារអាមេរិក ។ ផ្លូវនេះ ត្រូវបានចាត់ទុកជាផ្លូវដ៏សំខាន់សម្រាប់តភ្ជាប់ពីប្រទេសចិន ភូមិ ថៃ ចូលមកកម្ពុជានិងបន្តទៅប្រទេសវៀតណាម ។
តាមរយៈគម្រោងផ្លូវនេះដែរ ក៏នឹងជំរុញសក្ដានុពលវិនិយោគនិងការធ្វើពាណិជ្ជកម្មរវាងភ្នំពេញ និងក្រុងបាវិតនៃខេត្តស្វាយរៀង ព្រំដែនកម្ពុជា វៀតណាម ហើយក៏នឹងជំរុញឱ្យវិនិយោគិនជាតិ អន្តរជាតិចូលទៅកាន់ទឹកដីនៃខេត្តស្វាយរៀងបន្ថែមទៀតជាពិសេសទឹកដីនៃក្រុងបាវិត ដែលកំពុងក្លាយជាតំបន់ឧស្សាហកម្មនិងពាណិជ្ជកម្មដ៏ទាក់ទាញ ។

វិនិយោគិនជាច្រើនកំពុងទន្ទឹងរង់ចាំពីការបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿនមួយនេះ ហើយអ្នកជំនាញ នៃវិស័យអចលនទ្រព្យក៏រំពឹងថាតាមរយៈគម្រោងផ្លូវនេះនឹងជំរុញតម្លៃអចលនទ្រព្យបន្ថែមទៀតនៅខេត្តស្វាយរៀង និងព្រៃវែង ស្របនឹងខេត្តទាំងពីរនេះក៏បាននិងកំពុងមានការចាប់អារម្មណ៍ពីវិនិយោគិនដីធ្លីជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here