ដោយ: គង់ លាងហួរ
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូងគ្រោងកាត់បន្ថយចំនួនផ្ទះទំនេរនៅតំបន់ជនបទពាក់កណ្តាលដល់៣៣.០០០ខ្នង នៅឆ្នាំ២០២៧ ដោយពង្រីកការផ្តល់ហិរញ្ញប្បទានគោលនយោបាយសម្រាប់ការជួសជុល និងបង្កើតច្បាប់ពិសេស និងមូលដ្ឋានទិន្នន័យរួមបញ្ចូលគ្នាដើម្បីលើកកម្ពស់ការជួសជុល និងប្រតិបត្តិការ។
បច្ចុប្បន្ននេះ ចំនួនផ្ទះដែលគ្មានការកាន់កាប់ និងគ្មានការរុះរើនៅតាមទីជនបទ មានចំនួនប្រហែល៦៦.០០០ខ្នង ដោយតួលេខនេះបានកើនឡើងឥតឈប់ឈរក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលចំនួនប្រជាជនធ្លាក់ចុះ និងការកើនឡើងនៃចំនួនប្រជាជនដែលផ្លាស់ទៅទីក្រុងដើម្បីស្វែងរកការងារ និងឱកាសផ្សេងៗទៀត។
អចលនទ្រព្យទាំងអស់នោះបានជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារតំបន់ជនបទឡើងវិញ។