ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនបានពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើសហរដ្ឋអាមេរិក នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
សហរដ្ឋអាមេរិកបានបន្តបាត់បង់ឥទ្ធិពល ទៅប្រទេសចិនលើវិធានការអំណាចចំនួនបួនគឺ ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌ ចាប់តាំងពីឆ្នាំ 2018 ដែលជាឆ្នាំគោលនៅក្នុង “Asia Power Snapshot៖ ប្រទេសចិន និងសហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ ”ដែលរាយការណ៍ដោយ វិទ្យាស្ថាន Lowy ។
-->

នៅឆ្នាំ២០១៨ ប្រទេសចិនបាននាំមុខ សហរដ្ឋអាមេរិក៥២សំឡេងទល់នឹង៤៨សំឡេង សម្រាប់ឥទ្ធិពលនៅក្នុងតំបន់។ នៅឆ្នាំ២០២២ ការនាំមុខនេះបានកើនឡើង ដល់៥៤សំឡេងទល់នឹង៤៦សំឡេង។
របាយការណ៍បានអះអាងថា រង្វាស់នៃអំណាចទាំងនេះមានសារៈសំខាន់ ដោយសារគំរូនៃឥទ្ធិពល បានបង្កើតឡើងជាផ្នែកនៃបរិបទទូលំទូលាយ ដែលបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានធ្វើជម្រើសជាយុទ្ធសាស្ត្ររបស់ពួកគេ។
ជារួម កម្លាំងរបស់ចិនជាមហាអំណាចមួយ នៅតំបន់អាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់ខ្លួន ចំណែកសហរដ្ឋអាមេរិក មានភាពល្អប្រសើរជាង ក្នុងបណ្តាញការពារ និងឥទ្ធិពលវប្បធម៌។’
កម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិន បានឈានទៅមុខយ៉ាងល្អ ខណៈទំនាក់ទំនងសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក គឺខ្សោយជាងប្រ ទេសចិននៅគ្រប់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។
ការខាតបង់ដ៏ធំបំផុតនៃឥទ្ធិពល របស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៨ គឺនៅប្រទេសម៉ាឡេស៊ី ដែលមានការខាតបង់៧ពិន្ទុ តាមពីក្រោយដោយប្រ៊ុយណេ និងឥណ្ឌូនេស៊ីដែលមាន៥ពិន្ទុរៀងៗខ្លួន។
ឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅតែមានភាពខ្លាំងបំផុត នៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលវានៅតែនាំមុខគេលើសហរដ្ឋអាមេរិក។
ទីក្រុងវ៉ាស៊ីនតោនមានឥទិ្ធពលជាងចិន នៅក្នុងប្រទេសហ្វីលីពីន និងសិង្ហបុរី បើទោះបីជាការនាំមុខរបស់អាមេរិក មានតិចតួចជាងចិន សម្រាប់ប្រទេសទាំងពីរនោះនៅត្រឹម៥២ ទល់៤៨សំឡេង និង៥១ទល់៤៩សំឡេងរៀងៗគ្នា។
ជាឧទាហរណ៍ ឥទ្ធិពលរបស់ទីក្រុងប៉េកាំង នៅប្រទេសឡាវគឺ៧១ទល់នឹង២៩ សំឡេងរបស់ទីក្រុងវ៉ាស៊ីនតោន។
ប្រទេសចិនទទួលបានការចាប់អារម្មណ៍នៅម៉ាឡេស៊ី ដោយសា រទំនាក់ទំនងការទូត និងការពារជាតិកាន់តែស៊ីជម្រៅហើយដូចគ្នានេះដែរ ក៏អាចនិយាយបានសម្រាប់ប្រទេសឥណ្ឌូនេស៊ីផងដែរ។
ក្នុងរយៈពេលប្រាំឆ្នាំ គេឃើញមានការសន្ទនាផ្នែកការពារជាតិកាន់តែច្រើនរវាងចិន និងម៉ាឡេស៊ី ក៏ដូចជាការទិញសព្វាវុធ រួមទាំងការទិញនាវាបេសកកម្ម Littoral របស់ចិនពីទីក្រុងគូឡាឡាំពួផងដែរ។
របាយការណ៍ដដែលបានបន្តថា ចំណែកប្រទេសហ្វីលីពីន មានការធ្លាក់ចុះនៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០១៨ ដែលបណ្តាលជាចម្បង មកពីប្រតិបត្តិការសេដ្ឋកិច្ចទន់ខ្សោយ ដូចជានៅក្នុងពាណិជ្ជកម្ម និងការវិនិយោគ។
នៅក្នុងវិស័យការពារជាតិវិញ កាលពីដើមឆ្នាំនេះ ហ្វីលីពីនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ពង្រីកជើងហោះហើរយោធារបស់ខ្លួន ដោយផ្តល់ឱ្យទាហានអាមេរិក ចូលទៅកាន់មូលដ្ឋានយោធាថ្មីចំនួនបួន ចំពេលទីក្រុងម៉ានីល មានភាពតានតឹងជាមួយចិន នៅសមុទ្រចិនខាងត្បូង។
ប៉ុន្តែក្នុងវិស័យពាណិជ្ជកម្ម ទំនាក់ទំនងរបស់អាមេរិកជាមួយហ្វីលីពីនបានចុះខ្សោយ ជាឧទាហរណ៍ សហរដ្ឋអាមេរិកមិនសូវសំខាន់ក្នុងនាមជាទិសដៅសម្រាប់ការនាំចេញហ្វីលីពីននោះទេ។
បច្ចុប្បន្ននេះ ប្រទេសចិនបានបណ្តាក់ទុនច្រើនជាង សហរដ្ឋអាមេរិកក្នុងប្រទេសហ្វីលីពីន ដែលជាស្ថានភាពផ្ទុយបញ្ច្រាសនៃឆ្នាំ២០១៨ នៅពេលដែលសហរដ្ឋអាមេរិក ធ្លាប់ជាអ្នកវិនិយោគធំជាងប្រទេសចិន។
របាយការណ៍របស់វិទ្យាស្ថាន Lowy បានបន្ថែមថា “ប្រសិនបើទំនាក់ទំនងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បន្តធ្លាក់ចុះក្នុងអត្រាដូចគ្នាក្នុងរយៈពេល៥ឆ្នាំខាងមុខ នោះឥទ្ធិពលរួមរបស់ទីក្រុងប៉េកាំងនឹងកើនលើសពីទីក្រុងវ៉ាស៊ីនតោន”៕