ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអាផាតមុិននៅទីក្រុងប៉ារីសរបស់ប្រទេសបារាំងបានកើនឡើងរយៈពេល៣ត្រីមាសជាប់ៗគ្នា ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានគិតចាប់តាំងពីចុងឆ្នាំ២០២០មក។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
យោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិបារាំង Insee បានឱ្យដឹងថា តម្លៃអាផាតមុិននៅរដ្ឋធានីប៉ារីសបានកើនឡើង១,៩ភាគរយនៅត្រីមាសទី៣ បើធៀបនឹងឆ្នាំមុន បន្ទាប់ពីបានកើនឡើង០,២ភាគរយនៅត្រីមាសទី២ និងកើនឡើង០,៤ភាគរយក្នុងត្រីមាសទី១។
តួលេខចង្អុលបង្ហាញពីការកើនឡើងនៃតម្លៃអាផាតមុិននៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាង៣ឆ្នាំ ចាប់តាំងពីចុងឆ្នាំ២០២១ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងកំណើននៃអត្រាអតិផរណា។








