ទំនាក់ទំនងកូរ៉េខាងត្បូង ចិន និងជប៉ុន ផ្តល់សារៈសំខាន់ដល់ការស្ទុះងើបនៃសេដ្ឋកិច្ចពិភពលោក

0

ដោយ: គង់ លាងហួរ
សេអ៊ូល: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េបានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ទំនាក់ទំនងត្រីភាគីរវាង កូរ៉េខាងត្បូង ចិន និងជប៉ុនមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ប្រទេសទាំង៣ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពិភពលោកផងដែរ ចំពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Choo Kyung-ho បានអះអាងថា កិច្ចសហប្រតិបត្តិការត្រីភាគីអាចដើរតួជាក្បាលម៉ាស៊ីនសម្រាប់ការងើបឡើងវិញយ៉ាងលឿន និងប្រកបដោយនិរន្តរភាព ដោយកត់សម្គាល់ថា ប្រទេសទាំង៣នេះបង្កើតបាន២០ភាគរយនៃសេដ្ឋកិច្ចពិភពលោក។

លោកក៏បានមានប្រសាសន៍ដែរថា “ប្រទេសកូរ៉េខាងត្បូងគ្រោង នឹងដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង ទំនាក់ទំនង សេដ្ឋកិច្ចត្រីភាគី”។

លោក Choo បានមានប្រសាសន៍នៅមុនពេលកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃប្រទេសកូរ៉េ ចិន និងជប៉ុន នៅទីក្រុង Songdo ថា“ចំពោះទីបញ្ចប់នេះ ដោយសារការបើកឡើងវិញជាសាកល កូរ៉េ ចិន និងជប៉ុន នឹងពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្នុងលក្ខណៈពេញលេញ ពោលគឺមិនត្រឹមតែក្នុងវិស័យមួយចំនួនដូចជា ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគប៉ុណ្ណោះទេ តែថែមទាំងវិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងគោលនយោបាយផងដែរ”។

កិច្ចប្រជុំនេះបានធ្វើឡើងនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៦ នៃក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្តើមដំណើរការរយៈពេល៤ថ្ងៃក្រោមពាក្យស្លោកថា “Rebounding Asia: Recover Reconnect and Reform”៕

LEAVE A REPLY

Please enter your comment!
Please enter your name here