អ្វីជាភាពអស្ចារ្យនៅពីក្រោយអគារ Canton Towerរបស់ប្រទេសចិន

0

ដោយ ៖ វុត្ថា

អគារ Canton Tower ឬGuangzhou Tower ដែលគេហៅជាផ្លូវការថា Guangzhou TV Astronomical and Sightseeing Tower មានកំពស់ប្រមាណជា៦០៤ម៉ែត្រ ស្ថិតនៅក្នុងស្រុកហៃហ្សូនៃទីក្រុងក្វាងចូវ ប្រទេសចិន។ អគារនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០៥ ហើយបានបញ្ចប់នៅក្នុងឆ្នាំ២០០៩ និងបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០ សម្រាប់ព្រឹត្តិការណ៍អាស៊ីហ្គេមឆ្នាំ 2010។

ប៉មនេះជាអគារខ្ពស់បំផុតនៅលើពិភពលោក ដោយដាក់ជំនួសនូវអគារCN Towerមុនពេលមានវត្តមានអគារ Tokyo Skytree របស់ប្រទេសជប៉ុន។  អគារនេះជាសំណង់ខ្ពស់បំផុតនៅក្នុងប្រទេសចិន ក្រោយពេលមសាងសង់បញ្ចប់អគារShanghai Tower កាលពីថ្ងៃទី៣ ខែសីហាឆ្នាំ ២០១៣ ។ ឥឡូវនេះវាគឺជាប៉មអគារខ្ពស់ជាងគេលំដាប់ទីពីរនិងជាអគារខ្ពស់បំផុតលំដាប់ទី៤ នៅលើពិភពលោក។

អគារនេះត្រូវបានសាងសង់ឡើង ដោយបានប្រើបច្ចេកវិទ្យាវិស្វកម្មចុងក្រោយបង្អស់ ប៉ុន្តែបានទទួលជាមរតកវប្បធម៌រយៈពេល២ពាន់ឆ្នាំ។ អាគារនេះបង្ហាញនូវចក្ខុវិស័យ និងការតាំងចិត្តរបស់ទីក្រុងក្វាងចូវដើម្បីបង្ហាញខ្លួនទៅកាន់ពិភពលោក។ អាគារ Canton Tower ផ្តល់ជូននូវទេសភាពដ៏អស្ចារ្យ ដែលមានភោជនីយដ្ឋាននិងសេវាកម្មម្ហូបអាហារល្បី ៗជាច្រើន រួមមាន កន្លែងតាំងពិពណ៌លំដាប់ផ្កាយ៥ កន្លែរៀបចំមហាសន្និបាត និងកន្លែងកម្សាន្តផងដែរ។ អ្វីៗទាំងអស់នេះមិនគ្រាន់តែភាពរីករាយជាមួយ នឹងទេសភាពដ៏ស្រស់ស្អាតនៃខេត្តក្វាងចូវនោះទេ ប៉ុន្តែក៏បានទទួលបទពិសោធនូវដំណើរផ្សងព្រេងដ៏អស្ចារ្យនៃការឡើងអគារខ្ពស់បំផុតកប់ពពកនេះ។ បើឈរលើកំពូលប៉មនៃអគារនេះ អ្នកទេសចរអាចមើលទេសភាពដ៏ស្រស់ស្អាតនៃទេសភាពរបស់ទីក្រុង Guangzhou New City និងទន្លេពេជ្របស់ប្រទេសចិន (Pearl River) ។ នៅជាន់ក្រោមនៃអគារនេះបានដាក់តាំងបង្ហាញនូវពត៌មានទូទៅ ដូចជា ប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងជាកន្លែងទាក់ទាញភ្ញៀវទេសចររបស់ទីក្រុងមួយនេះ ជាមួយគ្នាគេក៏បានបង្កើតកន្លែងផ្តល់សេវាទេសចរណ៍ជាច្រើនផងដែ។               ក្រៅពីមុខងារទស្សនាកម្សាន្ត អាគារដ៏អស្ចារ្យនេះ ក៏បម្រើឱ្យការបញ្ជូនរលកវិទ្យុ ទូរទស្សន៍ និងសញ្ញាមីក្រូវ៉េរឌីជីថលផងដែរ។ នៅពេលយប់អគារនេះបានបញ្ចេញពន្លឺព័ណដ៏ស្រស់ស្អាត។ ភ្លើងចង្កៀងឡាស៊ែរបី ដែលបញ្ចេញពីអគារនេះអាចឈានទៅដល់ចម្ងាយ១គីឡូម៉ែត្រ។                អាគារដ៏ទាក់ទាញនេះ មានជណ្តើរយន្តលឿនបំផុត ដោយអ្នកចង់ឡើងទៅជាន់កំពូលនៃអាគារនេះ ចំណាយពេលត្រឹមតែ១នាទីកន្លះប៉ុណ្ណោះ ចាប់ពីជាន់ក្រោមរហូតដល់កំពូលអាគារ។ ជណ្តើរយន្តនេះផងដែរ បានបំពាក់នូវឧបករ​ណ៍​សីតុណ្ហភាពសម្រាប់ការពារផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here