ក្រុមហ៊ុនកូរ៉េចាប់អារម្មណ៍វិនិយោគក្នុងវិស័យថាមពលនៅកម្ពុជា

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្រុមហ៊ុនSasis Energy របស់សាធារណៈរដ្ឋកូរ៉េបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការជំរុញការវិនិយោគ ក្នុងវិស័យថាម​ពលរវាងប្រទេសកម្ពុជា ។

ព៌តមាននេះ ត្រូវបានលើកឡើងដោយតំណាងក្រុមហ៊ុនខាងលើជាមួយលោកស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំក្រសួង បានទទួលជួបសម្តែងការគួរសម ជាមួយក្រុមហ៊ុន Oasis Engeryកាលពីថ្ងៃទី១១ ឧសភាកន្លងមកនេះ។

ក្នុងជំនួបពិភាក្សានេះ លោករដ្ឋមន្រ្ដីស៊ុយ សែមបានចែករំលែកអំពីតួនាទីភារកិច្ចរបស់ក្រសួងរ៉ែ និងថាមពល និងវឌ្ឍនភាពសំខាន់ៗ នៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា ជាពិសេសគឺ ការអភិវឌ្ឍប្រព័ន្ធផ្តត់ផ្គង់អគ្គិសនី ផែនការអភិវឌ្ឍន៍ថាមពល ការងារអភិវឌ្ឍន៍ស្តង់ដារអគ្គិសនី​ និងការងារប្រសិទ្ធភាពថាមពល។

ជាមួយគ្នានេះដែរ ភាគីទាំងពីរ បានផ្តោតលើការពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លា ស់ប្ដូរបទពិសោធន៍រួមគ្នា។

លើសពីនេះទៅទៀត ក្រុមហ៊ុនប្រទេសកូរ៉េ បានឧបត្ថមម៉ូតូអគ្គិសនីចំនួន៥គ្រឿង ជូនក្រសួងរ៉ែនិងថាមពល និងបានចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានខេត្តពោធិ៍សាត់ ដោយឧបត្ថមបង្គោលភ្លើង និងអំពូលសូឡា ដាក់តាមបណ្ដោយផ្លូវសម្រាប់បំភ្លឺផ្លូវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុនOasis Engery ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here