ដោយៈ ជេស៊ីកា
ព្រះសីហនុៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងនូវមូលដ្ឋានសំខាន់ៗមួយចំនួន ដែលកម្ពុជាសម្រេចចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។
សម្តេចបានថ្លែងក្នុងពិធីសម្ភោធរោងចក្រផលិតកង់រថយន្ត និងសំណេះសំណាលជាមួយកម្មករជាង៣០,០០០នាក់កាលពីថ្ងៃទី២២ ឧសភាថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជាក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់ចិន រួមមាន ទី១ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងការគោរពមជ្ឈភាពរបស់អាស៊ាន។ ទី២ គំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ទី៣ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” នាំឱ្យកើតមានសមិទ្ធផលជាច្រើន នៅកម្ពុជាដូចជា ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿន ការតភ្ជាប់អ៊ីនធើណេតកប់ក្រោមបាត់សមុទ្រ និងផ្លូវ ស្ពានជាច្រើនខ្សែទៀត។