ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាស្នើឲ្យប្រជាពលរដ្ឋដែលត្រូវរឹបអូសផ្ទះ ត្រូវភ្ជាប់ឯកសារចំនូន៣

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ អនុវត្តន៍តាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្នើប្រជាពលរដ្ឋត្រូវភ្ជាប់ឯកសារចំនួនបី មកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកសារសំខាន់ៗចំនួនបីនោះរួមមាន
ទី១ កិច្ចសន្យាទិញ-លក់ផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់)
ទី២  អត្តសញ្ញាណបណ្ណអតិថិជនទិញផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់) និង
ទី៣  កូពីវិក្កយបត្រឬឯសារដែលបញ្ជាក់ពីការបង់ថវិកាជូនម្ចាស់បុរី តាំងពីលើកដំបូងរហូតដល់លើកចុងក្រោយ១ច្បាប់។

សម្តេចតេជោ បានថ្លែងបែននេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោ​ជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចបានស្នើសូមអតិថិជន ដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ មកបំពេញឯកសារព័ត៌មាន (តាមទំរង់ដូចមានជូនភ្ជាប់) ដោយពុំបាច់បង់ប្រាក់ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានទីតាំងនៅទល់មុខវត្តភ្នំ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋដែលមានចម្ងល់ សូមទាក់ទងលេខទូរស័ព្ទខាងក្រោម 096 304 8971 ឬ 011 983 896 ឬ 092 627275 ឬ 078 847 464៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here