លោកស៊ុន ចាន់ថុលបញ្ជាក់លើការសិក្សាខ្សែរថភ្លើងធុនស្រាលពីព្រលានយន្តហោះទៅកាន់ក្រុងសៀមរាប

0

        ដោយៈ ជេស៊ីកា

        សៀមរាបៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបញ្ជាក់ជាថ្មីលើគំរោងសាងសង់ខ្សែរថភ្លើងធុនស្រាល តភ្ជាប់ពីព្រលានយន្តហោះក្នុងស្រុកសូទ្រនិគម ទៅកាន់ក្រុងសៀមរាប។

លោកបានបង្ហើបឲ្យដឹងព៌តមានបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួ​យស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ កាលពីថ្ងៃទី២១ មិថុនានេះ។

លោកបន្តថា លើសពីនេះ ក្រុមហ៊ុនអភិវឌ្ឈន៍ព្រលានយន្តហោះ ខេត្តសៀមរាប ក៏សាងសង់ផ្លូវពីព្រលានយន្តហោះ មកកាន់ផ្លូវជាតិលេខ៦ផងដែរ ហើយយើងនឹងពង្រីកផ្លូវនេះពី២គន្លង ទៅ៦គន្លង  រថយន្តផងដែរ។លោកបន្តថា “ការពង្រីកផ្លូវនេះ ដើម្បីធ្វើឲ្យការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ខកជើងយន្តហោះ ឬយន្តហោះចេញចោលនោះដែរ”។

លោកស៊ុន ចាន់ថុលបានបន្តថា ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនសិក្សាពីការសាងសង់ខ្សែរថភ្លើងធុនស្រាល តភ្ជាប់ពីព្រលានយន្តហោះថ្មី មកកាន់រាជធានីភ្នំពេញផងដែរ។

ក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងពេលសម្តេចអញ្ជើញទស្សនកិច្ចនៅប្រទេសចិន ថ្នាក់ដឹកនាំក្រុមហ៊ុនចិនChina Metro Group Limited បានស្នើសុំការគាំទ្ររបស់សម្តេចតេជោ លើផែនការសាងសង់រថភ្លើងធុនស្រាល តភ្ជាប់ពីព្រលានយន្តហោះ មកកាន់ក្រុងសៀមរាបនៅពេលខាងមុខផងដែរ។

ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្រ្តីបានគាំទ្រលើការស្នើសុំនេះ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here