[:km]ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិបានបង្ហាញថា ចាប់ពីឆ្នាំ២០១៣-២០១៧ កម្ពុជាបានទទួលគម្រោងវិនិយោគពីបណ្ដាក្រុមហ៊ុន ក្នុងស្រុក និងបរទេសសរុបប្រមាណជា ៩៧០គម្រោង ដែលមានទុនវិនិយោគសរុបចំនួន២៣.៤៨០លានដុល្លារអាមេរិក។
ទុនវិនិយោគនេះ មានទំហំប្រមាណ៤.០០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ហើយមានសក្ដានុពលបង្កើតការងារថ្មី ជូនប្រជាពលរដ្ឋជាមធ្យមប្រមាណ២១៩ពាន់នាក់ក្នុងមួយឆ្នាំ។ របាយការណ៍ដដែលបានបន្តថា ក្នុងរយៈពេល៥ឆ្នាំខាងលើនេះ (ឆ្នាំ២០១៣-២០១៧) ទុនវិនិយោគផ្ទាល់ពីបរទេស ជាមធ្យមប្រចាំឆ្នាំមានប្រមាណជា៤០% នៃទុនវិនិយោគសរុបក្នុងឆ្នាំនីមួយ។







