CVEA ចាប់ផ្តើម​ពង្រីក​ការចង​ស​ម្ព័​ន្ឋ​ការងារ​ជាមួយ​សមាគម​ពាក់​ព័​ន្ឋ​ដើម្បីលើក​កំពស់​វិស័យនេះ

0

[:km]ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា(CVEA)បាននិងកំពុង ពង្រីក​ការចង​ស​ម្ព័​ន្ឋ​ភាព និង​សហការ​ជាមួយ​សមាគម​ពាក់​ព័​ន្ឋ​ក្នុង​វិស័យនេះ ដើម្បី​ពង្រីក​បណ្តាញ​ទីផ្សារ ក៏ដូចជា​រួមគ្នា​ដើម្បី​លើក​កំពស់​ការអភិវឌ្ឍ​ក្នុង​វិស័យនេះ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៣១ មករា​នេះ​ថា ការជួប​ជាមួយ​ថ្នាក់ដឹកនាំ​សមាគម​ពាក់​ព័​ន្ឋ ធ្វើឡើង​ក្នុង​គោលដៅ​សុំ​សិក្សា​រៀនសូត្រ​ពី​រៀមច្បង ក្នុង​វិស័យនេះ ក៏ដូចជា ដើម្បី​បង្កើន​ទំនាក់ទំនង និង​បណ្តាញ​ការងារ ដើម្បី​ជួយ​សមាជិកសមាគម​អាចធ្វើ​ការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​នានា ដែល​អាច​នាំយកមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក។

កាលពី​សប្តាហ៍​មុន និង​សប្តាហ៍​នេះ ថ្នាក់ដឹកនាំ​និង​សមាជិកសមាគម CVEA បាន​ជួប​ជាមួយ​លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា និង​ជួប​ជាមួយ​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា។

លោក​បន្តថា “ការជួប​ជាមួយ​ថ្នាក់ដឹកនាំ​សមាគម​នានា ក៏​ដើម្បី​រឹតចំណង​សាមគ្គីភាព​រវាង​សមាគម​និង​សមាគម ព្រោះ​សមាគម​ទាំងនោះ​បាននិងកំពុង​ធ្វើកា​រ​ក្នុង​វិស័យនេះ​ដូចគ្នា តែ​ក្នុង​ផ្នែក​ជំនាញខុសៗគ្នា។លោក​បន្តថា “យើង​នឹង​ចុះ​អនុស្សរណៈ​រួមគ្នា​នាពេល​ខាងមុខនេះ​ជាមួយ​សមាគម​អ្នក​សាងសង់​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា ដើម្បី​ពង្រឹង​ចំណងទាក់ទង​ការងារ​កាន់តែ​ប្រសើរឡើង។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តថា ការសហការ​ជាមួយ​សមាគម​ខាងលើ ក៏​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមាជិកសមាគម​មាន​ឳ​កាស​បាន​ស្គាល់ និង​ធ្វើការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​នានា ដើម្បី​ផ្លាស់ប្តូរ​ព៌​ត​មាន​គ្នា និង​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ពិសេស​ធ្វើយ៉ាងណា​ឲ្យ​សមាជិកសមាគម​អាចធ្វើ​ការងារ​ជាមួយ​អ្នក​អភិវឌ្ឍន៍​នានា ដើម្បី​អាច​ទទួលបាន​គំរោង​អភិវឌ្ឍន៍​មួយចំនួន​យកមក​លក់ និង​ទទួលបាន​ផល​កម្រៃ ដែល​វា​ជា​យុ​ទ្ឋ​សាស្ត្រ​ឈ្នះ ឈ្នះ​ទាំងអស់គ្នា៕

[:]

LEAVE A REPLY

Please enter your comment!
Please enter your name here