[:km]ដោយស៊ីវ ម៉េង
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបានអះអាងថា ក្រុមហ៊ុននេះនឹងពង្រីកសេវាកម្មរបស់ខ្លួន តាមរយៈការបង្កើនជើងហោះហើរទៅកាន់ប្រទេសចិន សំរាប់ទីផ្សារចំបងរបស់ខ្លួន។
អគ្គនាយយករងក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air លោកលឹម កៅ បានអោយដឹងកាលពីព្រឹកថ្ងៃទី៣០ មករាកន្លងមកថា ដើម្បីសម្រួលការធ្វើដំណើរកម្សាន្ត ទៅមករបស់ភ្ញៀវទេសចរណ៍ចិន ក្រុមហ៊ុនCambodia Angkor Air កំពុងរបៀបចំការហោះហើទៅកាន់ខេតផ្សេងៗទៀតរបស់ប្រទេសចិន ព្រមទាំងបង្កើនការហោះហើត្រង់ទៅមកអោយបានកាន់តែច្រើនបន្ថែមទៀត។
លោកបន្តថា “ក្នុងឆ្នាំ២០១៨កន្លងទៅថ្មីនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ១០លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនមានចំនួនច្រើនជាងគេ”។ លោកបន្តថា “ការកើនឡើងចំនួនភ្ញៀវទេសចរណ៍បរទេសមកកាន់កម្ពុជា ធ្វើអោយកម្ពុជាអង្គរអ៊ែទទួលបានចំណូលកាន់តែច្រើនផងដែរ”។
ការហោះហើរត្រង់របស់កម្ពុជាអង្គរអ៊ែទៅកាន់ប្រទេសចិន បច្ចុប្បន្នមានការហោះពីភ្នំពេញទៅ គ័ងចូវ ភ្នំពេញទៅសៀងហៃ សៀមរាបទៅប៉េកាំង និងក្រៅពីនោះក៏មានការហោះហើរ ហើយដែលត្រូវបានជួលផ្តាច់ពីបណ្តាភ្នាក់ងារទេសសចរណ៍នៅតាម បណ្តាខេត្តរបស់ប្រទេសចិន។ ក្រុមហ៊ុននេះក៏មានការហោះទៅកាន់ខេត្តស៊ីនចិន ណាននីង និងបណ្តាទីក្រុងនិងខេត្តផ្សេងៗទៀត។






