[:km]ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញ អនុក្រិតជាផ្លូវការដើម្បីបញ្ចប់តួនាទីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមប ណ្តាមាត់ច្រកព្រំដែន និងតាមដែនកំណត់នានា។
រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលស្ថាប័ន មានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា។
យោងតាមអនុក្រឹតលេខ២៧ អនក្រ.បកដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាកាលពីថ្ងៃទ២៨ ខែមករាឆ្នាំ២០១៩ កន្លងមកនេះបានបញ្ជាក់ថា “ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចពិនិត្យទំនិញនាំចូល-នាំចេញ របស់អគ្គនាយករដ្ឋកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វាទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា”។



[:]




