ការសិក្សា​ថ្មី​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង និង​ទីប្រជុំជន​នឹង​កើន​ដល់៧លាន​នាក់

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​រកឃើញថា ប្រជាជន​រស់នៅ​ទីក្រុង និង​តាម​ទីប្រជុំជន​នានា​នឹង​កើន​ដល់៧លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ។

តាម​របាយការណ៍​រប​ស់ ក្រសួង​រៀបចំ​ដែនដី​នរគ​រូបនីយកម្ម និង​សំណង់ ដែលបានចេញផ្សាយកាលពីកំឡុងឆ្នាំ២០១៧កន្លងមក​បាន​ឲ្យ​ដឹងថា បើ​គិត​ចាប់ពី​ឆ្នាំ២០១៥ដល់​ឆ្នាំ២០៣០ចំនួន​ប្រជាជន​នៅតាម​ទីប្រជុំជន និង​ទីក្រុងធំៗ និង​កើន​ពី៤ទៅ៧លាន​នាក់។ កំណើន​ប្រជាសាស្ត្រ​នេះ នឹង​ទាមទារ​ឲ្យ​មានការ​ផ្ត​ត់​ផ្គង់​លំនៅដ្ឋាន​ដ៏​ច្រើន​រហូតដល់៨៥ម៉ឺន​ខ្នង​ដល់​ឆ្នាំ២០៣០ ពោលគឺការផ្គត់ផ្គង់ប្រចាំឆ្នាំត្រូវមានប្រមាណជាង៥ម៉ឺនខ្នង។

ជាមួយគ្នានេះ យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solution កាលពី​ឆ្នាំ២០១៨ ក៏បាន​រកឃើញ​ផងដែរ​ថា នៅ​ឆ្នាំ២០២៥ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​នឹង​កើន​ដល់៤,៥លាន​នាក់ ជា​ពេលវេលា​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កាន់តែច្រើន នឹង​រស់នៅ​តាម​ខុន​ដូ ដោយសារ​ទី១ កំនើន​ប្រជាសាស្ត្រ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង ទី២ តម្លៃ​អចលនទ្រព្យ ពិសេស​លំនៅដ្ឋាន​នឹងមាន​តម្លៃ​ខ្ពស់ ដែល​ប្រជាពលរដ្ឋ​ថ្នាក់កណ្តាល​មិនមាន​ល​ទ្ឋ​ភាព​ទិញ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​បាន តែ​ពួកគេ​អាច​ទិញ​នៅ​ជាយក្រុង ដែល​លំបាក​ក្នុងការ​ធ្វើដំណើរ។

ទី៣ ការរីកចម្រើន​បច្ចេក​វិទ្យា​នឹងធ្វើ​ឲ្យ​គុណភាព​ជីវិត​ប្រសើរឡើង ដោយ​អ្នករស់នៅ​តាម​ខុន​ដូ ឬ​លំនៅដ្ឋាន​នានា​អាច​កុំម៉ង់​អាហារ​ទទួលទាន​កាន់តែ​ងាយស្រួល។ និង​ទី៤ លក្ខ​ខ័​ណ្ឌ​កន្លែង​ការងារ ដែល​ប្រជាពលរដ្ឋ​មិន​ចង់​រស់នៅ​ឆ្ងាយ​ពី​ការងារ ហើយ​ពួកគេ​ងាក​មក​រស់នៅ​ខុន​ដូ ដែល​ស្ថិតនៅ​ជិត​កន្លែង​ការងារ​របស់​ពួកគេ។

អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ មិនមាន​ចំនួន​ច្រើន​នោះទេ គឺ​មួយ​គីឡូម៉ែត្រ​មាន​តង់​ស៊ី​តេ​ត្រឹម​ជាង២០០០នាក់ ប៉ុន្តែ​បញ្ហា​កកស្ទះ​ចរាចរណ៍​មានការ​កើនឡើង​ខ្ពស់ ខុសពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ដូចជា​ទីក្រុង​បាងកក ប្រទេស​ថៃ ទីក្រុង​ហូ​ជី​ម៉ិ​ញ​ប្រទេស​វៀតណាម ដែលមាន​ប្រជាជន​រស់នៅ​ចន្លោះ៤០០០ ទៅ៥០០០នាក់​ក្នុង​មួយ​គីឡូម៉ែត្រ តែ​បញ្ហា​ចរាចរណ៍​ហាក់​មិនអាក្រក់​ណាស់ណា​នោះទេ។

អ្នកនាង​បន្តថា “រដ្ឋាភិបាល​គួរ​ចាត់​វិធានការណ៍ ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​ចរាចរ ណ៍ តាមរយៈ​ការដាក់ចេញ​វិធានការណ៍​អប់រំ និង​ជំរុញ​ឲ្យ​អ្នកបើកបរ​គោរព​ច្បាប់ តាមរយៈ​ការធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​យល់ដឹង​ពី​ច្បាប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here