ធនាគា​កម្ពុជា-ថៃ ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ន​វា​នុ​វត្ត​នៃ​ការទូទាត់​និង​ហិរញ្ញវត្ថុ

0

ដោយ​វុត្ថា

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ធន​គារ​កណ្តាល​នៃ​ប្រទេស​ថៃ បាន​ចុះ​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ន​វា​នុ​វត្ត​នៃ​ការទូទាត់​និង​ហិរញ្ញវត្ថុ។

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង ជាមួយលោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាល​ថៃ នា​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា អនុស្សរណៈ​យោគយល់​នេះ​សំដៅ​គាំទ្រ​ដល់​កិច្ចសហការ​ក្នុងការ​អភិវឌ្ឍ​អន្តរ​ប្រតិបត្តិការ​នៃ​ស្តង់ដារ​ប្រព័ន្ធ QR code សម្រាប់​ការទូទាត់​ក្នុងប្រទេស​និង​ក្រៅប្រទេស ប្រកបដោយ​ប្រសិទ្ធភាព​និង​មាន​សុវត្ថិភាព ព្រមទាំង​ជំរុញ​ដល់​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ និង​ន​វា​នុ​វត្ត​វិស័យ​ហិរញ្ញវត្ថុ​ក្នុងប្រទេស​ទាំងពីរ។

លោក​បន្តថា លើសពីនេះ ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារកណ្តាល​ថៃ​បាន​ព្រមព្រៀង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ QR code ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា​និង​រវាង​ប្រទេស​ទាំងពីរ។

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំ​ឆ្នាំនេះ​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​បង្កើន​ទំនាក់​ទំនងជា​មិត្តភាព​រវាង​ធនាគារកណ្តាល​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ។ កន្លងមក កិច្ចប្រជុំ​នេះ​បានរួម​ចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ប្រកបដោយ​ចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here