ឥណ្ឌូនេសុីគ្រោងកំណត់យកពន្ធ១០ដុល្លារពីភ្ញៀវទេសចរបរទេស ដែលចូលលេងទស្សនានៅកោះបាលី

0

ដោយ: គង់ លាងហួរ
ហ្សាការតា: ប្រទេសឥណ្ឌូនេសុីគ្រោងដាក់ពន្ធចំនួន១៥០.០០០រូពី (១០ដុល្លារ) ទៅលើភ្ញៀវទេសចរ ដែលចូលមកទស្សនាកោះបាលី ដែលត្រូវបានគេប្រសិទ្ធនាមថាជា កោះព្រះអាទិទេព ឬ Island of gods ចាប់ពីឆ្នាំ២០២៤។

កោះបាលីបានទាក់ទាញភ្ញៀវទេសចរបរទេសរាប់លាននាក់ជារៀងរាល់ឆ្នាំ ហើយកោះនេះកំពុងព្យាយាមទាញយកផលប្រយោជន៍ប្រជាប្រិយភាពរបស់ខ្លួន។
លោក I Wayan Koster អភិបាលខេត្ត បានបញ្ជាក់ប្រាប់ក្រុម សមាជិកសភាក្នុងស្រុកថា “ការបង់ថ្លៃសម្រាប់ភ្ញៀវទេសចរបរទេសអនុវត្តតែមួយដងប៉ុណ្ណោះអំឡុងពេលពួកគេទៅលេងកោះបាលី”។លោកបានបន្តថា “ថ្លៃសេវានេះនឹងត្រូវបង់តាមប្រព័ន្ធអេឡិចត្រូនិក ហើយនឹងអនុវត្តចំពោះភ្ញៀវទេសចរបរទេស ដែលចូលមកកោះបាលីពីបរទេស ឬមកពីតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី”។ការយកពន្ធនេះនឹងមិនត្រូវអនុវត្តចំពោះភ្ញៀវទេសចរឥណ្ឌូនេស៊ីក្នុងស្រុកនោះទេ។

យោងតាមតួលេខផ្លូវការបានបង្ហាញថា ភ្ញៀវទេសចរជាង២លាននាក់បានមកទស្សនាកោះនេះកាលពីឆ្នាំមុន ខណៈវិស័យទេសចរណ៍បានស្ទុះងើបឡើងវិញពីជំងឺកូវីដ-១៩ បន្ទាប់ពីបានដាក់ចេញនូវគោលការណ៍មិនអត់ឱនចំពោះអ្នកបំពានច្បាប់។

នៅពេលត្រូវបានសាកសួរថា តើការយកពន្ធថ្មីនេះនឹងរារាំងដល់លំហូរភ្ញៀវទេសចរដែរឬទេ លោក Koster បានឆ្លើយតបថា អាជ្ញាធរមិនជឿថា ចំនួនភ្ញៀវទេសចរនឹងធ្លាក់ចុះនោះទេ។

លោកអះអាងថា“វាមិនមែនជាបញ្ហាទេរួចយើង នឹងប្រើប្រាស់ពន្ធសម្រាប់បរិស្ថាន និងវប្បធម៌ ហើយយើងនឹង កសាង ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពកាន់តែប្រសើរដូច្នេះការធ្វើដំណើរ ទៅកោះបាលី នឹងកាន់តែមានផាសុកភាព និង សុវត្ថិភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here