ធនាគារ ឈីហ្វ ដាក់បង្ហាញផលិតផល “គណនីកុមារ” ដើម្បីជួយដល់កុមារ និងអាណាព្យាបាល

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ធនាគារ ឈីហ្វ ដឹកនាំដោយលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានដាក់បង្ហាញផលិតផលរបស់ខ្លួនគឺ គណនីកុមារ ក្នុងគោលបំណងផ្តល់នូវផែនការ និងមេរៀនហិរញ្ញវត្ថុដ៏ល្អបំផុត ដែលឪពុកម្តាយនៅកម្ពុជាអាចផ្តល់សម្រាប់កូនៗរបស់ពួកគេ។

  • គណនីកុមារ ត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារដែលមានអាយុស្ថិតក្រោម១៨ឆ្នាំ ហើយដំណើរការជាគណនីសន្សំដោយគ្មានកាតអេធីអឹម។ គណនីនេះមានទាំងគណនីប្រាក់រៀល និងប្រាក់ដុល្លារ ដោយមាន រយ:ពេល(Locking Period) ៦ខែ។ ចំណែក ការប្រាក់ត្រូវបានគណនាជាប្រចាំថ្ងៃ ហើយបញ្ចូលទៅក្នុងគណនីរបស់កុមារជារៀងរាល់ខែ។
  • អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចនៃការបើកគណនីនេះ
    ដើម្បីបើកគណនីកុមារ មាតាបិតា ឬអាណាព្យាបាលត្រូវចូលរួម ហើយតម្រូវឱ្យដាក់ប្រាក់ដំបូងចំនួន១០០ដុល្លារ។ គណនីនេះស្ថិតនៅក្រោមឈ្មោះរបស់កុមារ ខណៈពេលដែលឪពុកម្តាយ ឬអាណាព្យាបាលគឺជាអ្នកគ្រប់គ្រងគណនី។

បើយោងតាមលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ គណនីនេះផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ទាំងកុមារ និងឪពុកម្តាយ។ លោកបានមានប្រសាសន៍ថា“ជាដំបូងទី១ យើងនិយាយអំពីអត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ច នៅពេលពួកគេបើកគណនី ដូចជាការទទួលបានអត្រាការប្រាក់ដែលមានលក្ខណៈប្រកួតប្រជែងផងដែរ”។

លោកបានបន្តថា“នៅធនាគារ ឈីហ្វ យើងផ្តល់អត្រាការប្រាក់រហូតដល់ទៅ៣,៧ភាគរយក្នុងមួយឆ្នាំ ហើយនោះជាអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ពួកគេ។ ហើយទី២ទៀត វាដំណើរការជាគម្រោងវិនិយោគរបស់ឪពុកម្តាយសម្រាប់កូនៗរបស់ពួកគេប្រកបដោយសុវត្ថិភាព”។លោកបណ្ឌិត សឿង មូរ៉ារិទ្ធ បានបន្ថែមថា “ទី៣ វាបង្ហាញពីផែនការហិរញ្ញវត្ថុដ៏ឈ្លាសវៃ និងរឹងមាំសម្រាប់អនាគតកូនៗរបស់ពួកគេ”។

  • ទម្លាប់ល្អនៃការសន្សំសំចៃសម្រាប់កុមារ
    បន្ថែមពីលើគុណសម្បត្តិខាងសេដ្ឋកិច្ច លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រៀនកុមារឱ្យមានទម្លាប់ហិរញ្ញវត្ថុល្អ។ លោកបានមានប្រសាសន៍ថា “វាជាវិធីដ៏ល្អមួយក្នុងការបង្រៀនកុមារអំពីទម្លាប់ល្អក្នុងការសន្សំប្រាក់”។

លោកបន្តថា “ពួកគេអាចបំពេញតម្រូវការនាពេលអនាគត ជាមួយនឹងប្រាក់សន្សំនេះ និងបង្រៀនសិស្សឱ្យយល់ដឹងពីតួនាទីនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដែលជាយន្តការសម្រាប់អនាគតដ៏ល្អ”។ ទន្ទឹមគ្នានេះ ធនាគារ ឈីហ្វ បានបង្ហាញជំនឿទុកចិត្ត និងភាពជាដៃគូ ដែលធ្វើឲ្យពួកយើងរីកចម្រើនទៅមុខជាមួយគ្នា។

ធនាគារ ឈីហ្វ គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់សេវាកម្មធនាគារពិសេសដល់ប្រជាជនកម្ពុជា រួមមាន គណនីប្រាក់បញ្ញើមានកាលកំណត់ គណនីប្រាក់បញ្ញើសន្សំថេរ គណនីសន្សំ គណនីចរន្ត ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង និងមានសុវត្ថិភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here