រដ្ឋបាលខេត្តកោះកុងនិងក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលសហគមន៍ទេសចរណ៍តំបន់ជីផាត

0

ដោយៈ គង់ សូរិយា

        កោះកុងៈ ខេត្តកោះកុង មានធនធានធម្មជាតិដ៏សម្បូរបែប សម្រាប់បំរើឲ្យវបិស័យទេសចរណ៍ ពិសេសទេសចរណ៍ផ្សងព្រេង និងទេសចរណ៍បែបធម្មជាតិ។

សហគមន៍​ជីផាត​ នៃឧទ្យានជាតិជួរភ្នំក្រវាញ ជាសហគមន៍មួយ ដែលមានភាពល្បីល្បាញ និងត្រូវបានលើកយកមកផ្សព្វផ្សាយដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង។ខេត្តកោះកុង ក្រោមការដឹកនាំរបស់លោកជំទាវមិថុនា ភូថងអភិបាលនៃអភិបាលខេត្តនេះ បានផ្សព្វផ្សាយយ៉ាងសកម្មពីសក្តានុពលរបស់ខេត្តលើវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ឋដទៃទៀត។

តើសហគមន៍ទេសចរណ៍ជីផាត មានភាពស្រស់ស្អាតនិងគួរទៅទៅទស្សនានាពេលណា? យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តបានបង្ហាញថា រដូវកាលទស្សនាសហគមន៍ជីផាត នៃជួរភ្នំក្រវាញងូតទឹកជ្រោះ ជិះម៉ូតូកម្សាន្តតាមភូមិ ហូបផ្លែឈើតំបន់ ជិះទូកទស្សនាទេសភាពតាមស្ទឹងព្រាត់ ស្ទឹងជីផាត ជាទិដ្ឋភាពស្រស់ស្អាតដែលអ្នកស្រលាញ់ធម្មជាតិ ចងចាំមិនភ្លេចពីសហគមន៍មួយនេះ។

សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ភ្ញៀវទេសចរជាតិអន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់ស្រស់ស្អាតនេះតាមផ្លូវជាតិលេខ៤៨ រួចបន្តដំណើរទៅកាន់ស្រុកស្រែអំបិលពីស្ពានស្រែអំបិល ចម្ងាយប្រមាណ៤៧គីឡូម៉ែត្រ តាមផ្លូវគ្រួសក្រហម បានទៅដល់កំពង់ចម្លងជីផាត និងឆ្លងប្រមាណ១៥នាទី ទៀត ទើបលោកអ្នកបានដល់ភូមិ ជីផាតតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here