ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៤វិនិយោគនៅកម្ពុជា ដោយមានទុនវិនិយោគ១៥លានដុល្លារវិនិយោគ ទៅលើរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នេះបានឲ្យដឹងថាក្នុងចំណោមក្រុមហ៊ុនវិនិយោគទាំងនោះរួមមាន ទី ១-“SHINING (CAMBODIA) BELT & BAG CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូត៍ A ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៣៥កន្លែង។
ទី២-“FIDELITY (CAMBODIA) HANDBAG FACTORY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាកែ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៧៤៥កន្លែង។






