តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោកំពុងទាក់ទាញ ចិត្តវិនិយោគិនចិន

0

ដោយៈ គង់ សូរិយា

        កណ្តាលៈ តំបន់ស្ថិតនៅជុំវិញ ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល កំពុងពេញនិយ​មសម្រាប់វិនិយោគិនចិន ក្នុងការស្វែងរកការវិនិយោគរបស់ខ្លួនទៅតាមជំនាញ និងវិស័យអាទិភាព ជាបណ្តាក្រុមហ៊ុនរបស់ជនជាតិចិនកំពុងស្វែងរកដីធ្លីសម្រាប់គម្រោងវិនិយោគរបស់ខ្លួន។

អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រីតាំង ហួរបានមានប្រសាសន៍ មួយរយៈចុងក្រោយនេះ អ្នកវិនិយោគជនជាតិចិន ហាក់មានការចាប់អារម្មណ៍ខ្លាំងទៅលើតំបន់ជុំវិញ ព្រលានយន្តហោះអន្តរជាតិតេជោ ឬព្រលាយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅក្នុងទឹកដី នៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់ឲ្យបានលំអិតទាក់ទងនឹងផលប្រយោជន៍ និងសក្តានុពលតំបន់នេះនៅឡើយទេ។ចំណែកអ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន Propnex Cambodia បានមានប្រសាសន៍ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ តំបន់ប៉ែកខាងត្បូងភ្នំពេញ ហាក់មានសក្ដានុពលក្នុងការទាក់ទាញអ្នកវិនិយោគខ្លាំង ពីព្រោះតំបន់នេះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ដែលមានការទាក់ទាញ ដល់ការវិនិយោគដូចជាផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត រួមជាមួយនឹងផ្សារទំនើបធំៗជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here