តោះទៅស្វែងយល់ពី Lotte World Tower លំដាប់ពិភពលោកនៅប្រទេសកូរ៉េខាងត្បូង

0

ដោយ  ៖ វុត្ថា

ភ្នំពេញ ប្រទេសកូរ៉េខាងត្បូងដែលគេសរសេរផ្លូវការថា សាធារណរដ្ឋកូរ៉េ (Republic Of Korea) ជារដ្ឋអធិបតេយ្យនៅអាស៊ីបូព៌ា ដែលដែលស្ថិតនៅផ្នែកខាងត្បូងនៃឧបទ្វីប មានប្រជាជនរស់នៅប្រមាណ ២៥លាននាក់ ហើយទីក្រុងសេអ៊ូលគឺជាទីក្រុងដ៏សំខាន់ និងជាប់ជាទីក្រុងលំដាប់៦ ដែលមាននិរន្តរភាពសេដ្ឋកិច្ចបំផុតនៅក្នុងពិភពលោក។

ក្រោយពីបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េមមក ប្រទេសនេះត្រូវបានគេដឹងថាមានសេដ្ឋកិច្ច និងបច្ចេកវិទ្យារីកចម្រើននៅក្នុងតំបន់អាស៊ី បន្ទាប់ពីប្រទេសជប៉ុន និងប្រទេសចិន ហើយវិស័យអចលនទ្រព្យ បានចាប់ផ្តើមរីកចម្រើននៅក្នុងទីប្រជុំជន ដោយប្រទេសនេះ ទើបតែសាងសង់បញ្ចប់អគារ Lotte World Tower ខ្ពស់កប់ពពកលំដាប់ពីភពលោក។

គេហទំព័រ properyarea.asia  សូមណែនាំលោកអ្នកអោយយល់ដឹងពីភាពអស្ចារ្យនៃអគារមួយនេះ។

អគារ Lotte World Tower របស់ប្រទេសកូរ៉េខាងត្បូង  គឺជាសំណង់អាគារដែលមាន ១២៣ ជាន់ និងមានកម្ពស់ ៥៥៤.៥ម៉ែត្រ ដែលមានទីតាំងនៅតំបន់ពា​ណិជ្ជកម្ម និងវប្បធម៌ក្នុងទីក្រុសេអ៊ូល។ អគារដ៏ខ្ពស់កប់ពពកនេះ ស្ថិតក្នុងចំណោ​មអគារផ្សេងមួយនេះ ត្រូវគេបានចាប់ផ្តើមសាងសង់នៅក្នុង ឆ្នាំ២០១១​ និងបញ្ចប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ ព្រមទាំងបើកអោយដំណើរការជាសាធារណៈកាលពីថ្ងៃទី៣  ខែឧសភា ឆ្នា២០១៧ កន្លងទៅនេះ។

បច្ចុប្បន្ននេះ វាជាអាគារដែលខ្ពស់ជាងគេនៅក្នុង OECD និងជាអគារខ្ពស់បំផុតលំដាក់ទី៥នៅលើពិភពលោក។

អគារ Lotte World Tower ត្រូវបានរចនាឡើងជាមួយនឹងការគូរគំនូរពីសេរ៉ាម៉ិច និងជក់សរសេរជាភាសាកូរ៉េ។ អគារនេះត្រូវបានគេប្រើជាកន្លែងវិចិត្រសាល ហាងលក់កាហ្វេ និងសណ្ឋាគារដ៏ប្រណីត និងជាពិសេសនៅលើកំពូលនៃអគារនេះ អាចដើរកម្សាន្ត និងមើលទេសភាពទីក្រុងសេអ៊ូទាំងមូល។ វាជាអគារដែលមានការទាក់ទាញបំផុត សម្រាប់សម្រាប់អ្នកទេសចរក្នុង និងក្រៅស្រុក ក្នុងការទៅទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នៃពន្លឺទីក្រុងដ៏រស់រវើកនៅទីក្រុងសេអ៊ូលផងដែរ។

ជាមួយគ្នានេះ អគារLotte World Tower ដែលបានសាងសង់បញ្ចប់កាលពីដើមឆ្នាំ ២០១៦ មានផ្សារទំនើបស្ទើរតែមាននៅគ្រប់ជាន់ នៅក្នុងអគារនេះ បានទាក់ទាញអ្នកទេសចរជាច្រើន ដែលមករកទិញទំនិញផ្សេងៗ ព្រោះថាហាងទំនិ​ញ​នៅទីនោះជាហាងឈានមុខគេមួយ នៅក្នុងទីក្រុងសេអ៊ូល ដែលមានយីហោក្នុងស្រុក និងបរទេសជាច្រើន។

បើយោងតាមតារាងអគារខ្ពស់ៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានតែអគារ អគារ Lotte World Tower  តែមួយគត់ដែលខ្ពស់ជាងគេ ក្នុងប្រទេសមួយនេះ ។ បច្ចុប្បន្នមានអគារបី ដែលមានកំពស់ចាប់ពីជាន់៣០០ ម៉ែត្រឡើងបាននិងកំពុងសាងសង់ ក្នុងនោះមានអគារ Haeundae LCT The Sharp  អគារ Parc1 និងអគារ Hyudai Global Business Center មានកំពស់៥៥៣ ម៉ែត្រអាចនឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២១ ខាងមុខ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here