ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាមេរិកធំៗចំនួន២ គ្រោងបើកដំណើរការជើងហោះហើរបន្ថែមទៅកាន់ប្រទេសចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines និង American Airlines Group គ្រោងបើកដំណើរការជើងហោះហើរបន្ថែមទៀតទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗនេះ ខណៈតម្រូវការធ្វើដំណើរនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើងខ្លាំង។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានប្រាប់សារពត៌មាន Reuters ថា សេវាកម្មហោះហើរប្រចាំថ្ងៃពីទីក្រុង Dallas-Fort Worth ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong នឹងចាប់ផ្តើមពីខែមករាខាងមុខ។

ក្រុមហ៊ុននេះបានបញ្ជាក់ថា កាលវិភាគដែលត្រូវបានចេញផ្សាយនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅចុងសប្តាហ៍នេះ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ។  បច្ចុប្បន្ននេះ ជនជាតិអាមេរិកធ្វើប្រតិបត្តិការជើងហោះហើរពីទីក្រុង Dallas ទៅកាន់ក្រុងសៀងហៃ ចំនួន៤ដងក្នុងមួយសប្តាហ៍។

ចំណែក ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានអះអាងថា ខ្លួននឹងបើកជើងហោះហើរប្រចាំសប្តាហ៍ចំនួន១០ជើង ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Shanghai-Pudong ពីមជ្ឈមណ្ឌល Seattle (SEA) និង Detroit (DTW) ។

ក្រុមហ៊ុន Delta Air Lines បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់ពីថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុននេះនឹងបើកដំណើរការជើងហោះហើរប្រចាំថ្ងៃពីមជ្ឈមណ្ឌល SEA និងបើកសេវាកម្មហោះហើរចំនួន៣ដងក្នុងមួយសប្តាហ៍ពីមជ្ឈមណ្ឌល DTW”។

Delta Air Lines បានបន្ថែមទៀតថា អតិថិជន ដែលហោះហើរជាមួយក្រុមហ៊ុននេះនឹងអាចភ្ជាប់ទៅកាន់ទីក្រុងផ្សេងទៀតនៅក្នុងប្រទេសចិន តាមរយៈភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines៕

LEAVE A REPLY

Please enter your comment!
Please enter your name here