អស្ចារ្យ​៖​ ​ឥណ្ឌូ​នេ​ស៊ី​កំពុង​សាងសង់​គំរោង​មហិមា​ដើម្បី​ការពារ​ទឹកជំនន់​នៅ​ ​ក្រុង​ហ្សាការតា​

0

ដោយ​វុត្ថា​

ឥណ្ឌូ​នេ​ស៊ី​ ​៖​ ប្រទេស​បាន​នឹង​កំពុង​អ​ភិ​វ​ឌ្ឃ​ន៍​ឆ្នេរសមុទ្រ​ ​សមា​ហរ​ណ​ទីក្រុង​ជាតិ​ ​National​ ​Capital​ ​Integrated​ ​Coastal​ ​Development​ ​(​NCICD​)​ ​រួមបញ្ចូល​ទាំង​ការ​កសាង​មហា​កំផែង​ជញ្ជាំង​សមុទ្រ​ ​ដ៏​ធំ​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ហ្សាការតា​ ​ជា​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​ ​ដើម្បី​ការពារ​ទីក្រុង​កុំ​ឪ្យ​មាន​ទឹកជំនន់​ពី​សមុទ្រ​។​

​កា​រសាង់​ជញ្ជាំង​មហាសមុទ្រ​ជញ្ជាំង​សមុទ្រ​ដ៏​ធំ​នេះ​ ​នឹង​ត្រូវ​បាន​សាងសង់​នៅក្នុង​ទំរង់Garuda​ ​ជា​សត្វស្លាប​ដ៏​ធំ​ដែល​ជា​និមិត្តសញ្ញា​ជាតិ​ ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ ​(​the​ ​large​ ​mythical​ ​bird​ ​which​ ​is​ ​Indonesia’s​ ​national​ ​symbol​)​ ​ហើយ​វា​នឹង​ក្លាយទៅជា​រចនាសម្ព័ន្ធ​ដែល​មាន​រូបរាង​ជា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​

​តាម​ការ​គ្រោងទុក​ ​គម្រោង​ធំ​នេះ​គឺ​នឹង​ត្រូវ​សាងសង់​ជា២ដំណាក់កាល​ ​ដោយ​ដំណាក់កាល​ទី១​ ​ត្រូវ​បាន​គេ​ពង្រឹង​និង​លើក​កំពស់​ឆ្នេរសមុទ្រ​ ​ដែល​មានស្រាប់​ដែល​មាន​បណ្តោយ៣០គ​ឡូ​ម៉ែត្រ​ ​និង​ការសាងសង់​កោះ​សិប្បនិម្មិត​ចំនួន១៧​ ​នៅត្រង់​ចន្លោះ​ច្រកចូល​ទីក្រុង​ហ្សាកាតា​ ​ហើយ​ត្រូវ​បាន​បុក​គ្រឹះ​សាងសង់​ ​ក្នុង​ដំណាក់កាល​ដំបូង​កាលពី​ខែតុលា​ ​ឆ្នាំ​ ​២០១៤​។​ ​និង​ដំណាក់កាល​ទី​ ​២​ ​គឺ​សាងសង់​មហា​កំផែង​ជញ្ជាំង​យក្ស​(​ ​Giant​ ​Sea​ ​Wall​)​ ​ដែល​មាន​បណ្តោយ៣២​ ​គីឡូម៉ែត្រ​ ​រួមមាន​ ​ព្រលា​នយន្​ត​ហោះ​ ​កំពង់ផែ​ ​ផ្លូវថ្នល់​ ​តំបន់​លំនៅ​ដ្ឋាន​ ​តំបន់ឧស្សាហកម្ម​ ​អាង​បង្ហូរ​សំណល់​ ​អាងស្តុកទឹក​ ​និង​តំបន់​បៃតង​ដែល​មាន​ទំហំដី​ប្រហែល៤០០០ហិ​ក​តា​។​

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ទីក្រុង​ហ្សាកាតា​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ទទួលរង​នៅ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ ​ដែល​បណ្តាល​ឲ្យ​មាន​កំពស់​នី​វូ​ទឹកជំនន់​លិចលង់​ក្នុង​ ​ចន្លោះ​ពី៧,៥​ ​ទៅ១៤សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​ៗ​ ​ដោយសារតែ​ការ​ទាញ​យក​ទឹក​ក្រោម​ដី​រួម​ជាមួយ​សម្ពាធ​ពីអ​គារ​ខ្ពស់​ៗ​នៅក្នុង​ទីក្រុង​ទាំងមូល​។​
​ក្នុងរយៈពេល៥០ឆ្នាំខាងមុខ​ ​កម្រិត​ទឹកសមុទ្រ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​មាន​កម្ពស់​ពី​ ​៣​ ​ទៅ៥​ ​ម៉ែត្រ​ ​នឹងអាច​លិច​ផ្លូវ​ក្នុង​ទីក្រុង​ហ្សាកាតា​ទាំងមូល​។​ ​នៅ​ឆ្នាំ២០២៥​ ​នឹង​កើន​មានការ​កើនឡើង​នូវ​ទឹកជំនន់​ពី​ទន្លេ​ ​ខណៈ​ទឹកទន្លេ​ភាគច្រើន​នឹង​ឈប់​ហូរចេញ​ក្រោម​ទំនាញផែនដី​ទៅកាន់​ទន្លេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here